លោក Pep Guardiola បានប្រាប់អ្នកសារព័ត៌មានថា ពួកគេគួរតែដឹងរួចហើយសម្រាប់ក្លិបដែល Kylian Mbappe នឹងផ្លាស់ទៅលេងទីនៅរដូវក្តៅនេះ ដោយបានប្រកាសពីជំហររបស់ Manchester City យ៉ាងច្បាស់ក្នុងការមិនតាមចំណាយលុយទិញខ្សែប្រយុទ្ធ PSG រូបនេះ។

តារាឆ្នើមរបស់ក្លឹប Paris Saint-Germain និងក្រុមជម្រើសជាតិបារាំងរូបនេះបានចុះកុងត្រាថ្មីជាមួយក្លឹបរបស់គាត់កាលពីរដូវក្តៅមុន ប៉ុន្តែនៅតែបន្តត្រូវបានគេតភ្ជាប់ជាមួយការចាកចេញ ដោយក្លឹប Real Madrid គឺជាក្លឹបដែលមានក្តីរំពឹងខ្ពស់បំផុត ព្រោះជាក្លឹបក្នុងក្តីស្រម៉ៃសម្រាប់ Mbappe ផ្ទាល់។

មានការរំពឹងទុកមួយចំនួនជុំវិញ Manchester City និងការផ្ទេរ Mbappe ដែលអាចកើតមាន ប៉ុន្តែលោក Guardiola បាននិយាយចំៗនៅពេលត្រូវបានសួរអំពីឱកាសរបស់កីឡាករបារាំងរូបនេះមកដល់កីឡដ្ឋាន Etihad ដោយបាននិយាយថា “ទេ អ្នកដឹងរួចហើយថាគាត់ចង់ទៅណា” នេះបើយោងទៅតាមរាយការណ៍ដោយទូរទស្សន៍ El Chiringuito៕