Gareth Bale ប្រកាសជាផ្លូវការពីការឈ្មោះចូលប្រកួតកម្មវិធី BMW PGA Championship Celebrity Pro-Am

អតីតខ្សែប្រយុទ្ធរបស់ក្រុមអធិរាជស Real Madrid កីឡាករ Gareth Bale ត្រូវបានដាក់ចូលជាផ្លូវការសម្រាប់ការប្រកួតវាយកូនហ្គោល BMW PGA Championship Celebrity Pro-Am ដែលគ្រោងនឹងលេងនៅខែកញ្ញាជាមួយតារាល្បីៗជាច្រើនរួមមាន Tom Holland ដែលជាតួអង្គ Spider-Man ក៏ដូចជា Ben Stokes ផងដែរ។ ដំណឺងនៃការចូលរួមរបស់ Bale ត្រូវបានបញ្ចេញទៅលើបណ្តាញសង្គមជាសាធារណះកាលពីពេលថ្មីៗនេះ​ ដោយសាមីខ្លួនផ្ទាល់បានបង្ហោះជាសារខ្លីមួយសម្រាប់ការប្រកួតនាថ្ងៃទី 13 ខែកញ្ញាខាងមុខ។ វាមិនមែនជារឿងដែលចម្លែកមួយឡើយដែល Bale មានវត្តមានក្នុងការប្រកួតវាយកូនហ្គោល ដោយម្ចាស់ពានទ្វីបអឺរ៉ុបច្រើនសម័យរូបនេះបានបង្ហាញចំណាប់អារម្មណ៍ទៅលើកីឡានេះតាំងពីមិនទាន់ចូលនិវត្តន៍ពីបាល់ទាត់មកម្ល៉េះ។ អតីតប្រធានក្រុមជម្រើសជាតិវែលរូបនេះ នឹងត្រូវប៉ះកីឡាករគ្រីកឃីតជម្រើសជាតិអង់គ្លេស​ កីឡាករ ...

[ Continue reading ]

Juventus បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Thomas Partey រួចរាល់

ខ្សែបម្រើការពារ Thomas Partey គ្រោងនឹងបដិសេដសំណើរពីក្លិបនៅប្រទេសអារ៉ាប៊ីសាអូឌីត ស្របពេលដែលរូបគេបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនក្នុងការចូលរួមជាមួយសេះបង្កង់ Juventus ក្នុងតម្លៃ 17 លានផោន។ យោងតាម ​​Sky Sport Italia ខ្សែបម្រើរបស់ Arsenal បានយល់ព្រមលើការផ្ទេរដ៏មានសក្តានុពលទៅកាន់ Juventus ដោយបដិសេធការផ្តល់ជូនពីប្រទេសអារ៉ាប៊ីសាអូឌីត ហើយអ្នកតំណាងរបស់គាត់បានឈានដល់ការព្រមព្រៀងជាមួយក្លឹប Serie A ទាក់ទងនឹងលក្ខខណ្ឌផ្ទាល់ខ្លួនរួចហើយ។ Juventus បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករអន្តរជាតិហ្គាណាកាលពី 2 ឆ្នាំមុន ប៉ុន្តែមិនអាចបន្តបានទេដោយសារតែតម្លៃស្នើសុំខ្ពស់របស់ក្រុមកាំភ្លើងធំនៅពេលនោះខ្ពស់ហួសហេតុពេក។ ទោះជាយ៉ាងណាក៏ដោយ ការផ្ទេរមួយត្រូវបានលេចឡើង ខណៈដែល Arsenal មានឆន្ទៈក្នុងការលក់ Partey នៅរដូវក្តៅនេះ ...

[ Continue reading ]

Lionel Messi ណែនាំឲ្យ Mbappe ចាកចេញពី​ PSG មុនខ្លួនទៅលេងនៅ​ Inter Miami

Lionel Messi ត្រូវបានគេរាយការណ៍ថាបានឌឺដងផ្លែផ្កាមួយគ្រាប់ចុងក្រោយនៅឯ Paris Saint-Germain មុនពេលចាកចេញពីប្រទេសបារាំង ខណៈដែលគាត់បានណែនាំ Kylian Mbappe ឱ្យស្វែងរកក្លឹបលេងថ្មីសម្រាប់រដូវកាលក្រោយ។ ម្ចាស់ពានរង្វាន់ Ballon d’Or 7សម័យរូបនេះ បានពោលពាក្យលាពីកីឡដ្ឋាន Parc des Princes ដោយខ្សែប្រយុទ្ធអាហ្សង់ទីនបានបង្ហើបថាគាត់នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកសម្រាប់ការចាប់ផ្តើមថ្មីជាមួយក្រុម Inter Miami របស់ Major League Soccer ។ Messi បានផ្លាស់ទៅទឹកដីអាមេរិកក្រោមឈ្មោះជាកីឡាករគ្មានកុងត្រា នឹងតម្លៃខ្លួន  ដោយ​ការ​សម្រេច​ចិត្ត​មិន​បន្ត​កុងត្រា​ថ្មីទៀត​នៅ​អឺរ៉ុប។ យោងតាមកាសែត Defensa Central របស់អេស្ប៉ាញ ...

[ Continue reading ]

Patrick Viera កំពុងវិវត្តខ្លួនជាបេក្ខភាពសម្រាប់តំណែងគ្រូបង្វឹករបស់ Leeds ក្រោយភ្លាត់ឱកាសសម្រាប់ក្រុមជម្រើសជាតិអាមេរិក

វីរកីឡាកររបស់ក្រុមកាំភ្លើងធំ លោក Patrick Viera ពេលនេះត្រូវបានគេរាយការណ៍ថាជាបេក្ខភាពនាំមុខគេក្នុងការក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមLeeds United បន្ទាប់ពីបាត់បង់ឱកាសក្នុងការទៅដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិសហរដ្ឋអាមេរិក។ បន្ទាប់ពីបានបានយល់ព្រមអនុញ្ញាតឱ្យលោក Allardyce ចាកចេញបន្ទាប់ពីក្លឹបត្រូវបានកាត់ចេញទៅលេងនៅក្របខ័ណ្ឌ English Championship ពេលនេះក្លឹប Leeds ហាក់ដូចជាបានកំណត់អត្តសញ្ញាណ Vieira ជាជម្រើសដែលពួកគេពេញចិត្តជាអ្នកស្នងតំណែងរបស់គាត់ នេះបើយោងតាមកាសែត The Guardian ។ ក្លឹបបានធ្វើការសម្ភាសន៍ ហើយអតីតគ្រូបង្វឹក Crystal Palace កំពុងតែមានប្រជាប្រិយភាពជាងគ្រូបង្វឹកផ្សេងៗ ដែលរួមមានអតីតគ្រូបង្វឹក Bournemouth លោក Scott Parker និងអតីតអ្នកចាត់ការ Norwich លោក ...

[ Continue reading ]

ស្អាតហើយចិត្តល្អទៀត! Bukayo Saka ផ្តល់ជាទីជម្រកដល់ 26 គ្រួសារដែលរងគ្រោះដោយសារការរញ្ជួយដីនៅប្រទេសទួរគី

Bukayo Saka កាលពីពេលថ្មីៗនេះបានចូលរួមជាមួយអង្គការសប្បុរសធម៌ BigShoe ដើម្បីផ្តល់មូលនិធិជាលំនៅដ្ឋានសម្រាប់ 26 គ្រួសារដែលរងផលប៉ះពាល់ដោយការរញ្ជួយដីនៅប្រទេសទួរគី។ បន្ទាប់ពីស៊ុតបញ្ចូលទីបាន Hat-trick ជាលើកដំបូងក្នុងអាជីពជាមួយក្រុមអង់គ្លេសទល់នឹងក្រុមជម្រើសជាតិម៉ាសេដូនីខាងជើង ក្នុងលទ្ធផល 7-0 នៅ Old Trafford កាលពីយប់ថ្ងៃចន្ទ ខ្សែប្រយុទ្ធក្រុម Arsenal បានជាប់ឈ្មោះនៅទំព័រមុខនៃកាសែតម្តងទៀត ដែលលើកនេះសម្រាប់ភាពជាវីរបុរសក្រៅទីលានរបស់គាត់។ ត្រលប់ទៅខែកុម្ភៈវិញ ការរញ្ជួយដីជាបន្តបន្ទាប់បានអង្រួនប្រទេសទួរគី ដែលបានសម្លាប់មនុស្សជាង 50,000 នាក់ និងធ្វើឱ្យមនុស្សជាង 2 លាននាក់គ្មានផ្ទះសម្បែងនៅសមស្រប។ Saka បានប្រើប្រាស់ថវិការផ្ទាល់ខ្លួនដើម្បី​ចំណាយ​លើ​ការ​ស្នាក់​នៅ​សម្រាប់​ 26 គ្រួសារ​ដែល​រង​គ្រោះ​ដោយ​គ្រោះ​មហន្តរាយ​នៅតំបន់ផ្សេងៗដូចជា​ Hatay, Adiyaman, ...

[ Continue reading ]

ច្បាស់ការមែនទែនហើយ! Kai Havertz ក្លាយជាកីឡាករចុងក្រោយមួយរូបដែលនឹងចូលរួមជាមួយ Arsenal នៅរដូវកាលក្រោយ

កាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថាបានឈានដល់កិច្ចព្រមព្រៀងចុះហត្ថលេខាលើ Kai Havertz ពី Chelsea ក្នុងតម្លៃ 65 លានផោនរួចជាស្រេចទៅហើយ។ យោងតាមសារព័ត៌មាន The Athletic ឥឡូវនេះ ការរៀបចំតេស្តសុខភាពត្រូវបានរៀបចំឡើងសម្រាប់ខ្សែប្រយុទ្ធអាល្លឺម៉ង់ មុនពេលការបង្ហាញជាផ្លូវការរបស់គាត់នៅឯកីឡដ្ឋាន Emirates ។ ក្លឹបទាំងពីរឥឡូវនេះកំពុងធ្វើការទំនាក់ទំនងចុងក្រោយលើ ចំណុចបន្តិចបន្តួចក៏ដូចជាលក្ខខណ្ឌបន្ថែម ដោយ Havertz បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនរួចហើយជាមួយក្រុមកាំភ្លើងធំ បន្ទាប់ពីបដិសេធការបន្តកិច្ចសន្យាជាមួយ Chelsea ។ ក្រុមតោខៀវ Chelsea កំពុងតែស្ថិតក្នុងដំណើរការនៃការបញ្ចេញតារាក្រុមដំបូងមួយចំនួនក្នុងការដេញថ្លៃដើម្បីកាត់បន្ថយចំនួនកីឡាកររបស់ពួកគេ មុនពេលដែលលោក Mauricio Pochettino ដឹកនាំរដូវកាលដំបូង។ Havertz ...

[ Continue reading ]

រឿងក្តីកាលពី 3 ឆ្នាំមុនរបស់ Harry Maguire នឹងត្រូវលើកមកស៊ើបអង្កេតវិញ

កាលបរិច្ឆេទនៃការកាត់ទោសនូវរឿងក្តីនាទីក្រុង Mykonos របស់ខ្សែការពារ Harry Maguire ត្រូវបានកំណត់រយៈពេល 3 ឆ្នាំក្រោយរឿងរ៉ាវបានកើតឡើង ដំណាលគ្នាជាមួយការកាត់ទោសស៊ីសំណូករបស់ខ្សែការពារ Manchester United នៅក្នុងប្រទេសក្រិកផងដែរ។ រឿងក្តីរបស់ Maguire ត្រូវបានកំណត់សម្រាប់ថ្ងៃទី 7 ខែកុម្ភៈ នៅប្រទេសក្រិក ដែលនឹងមានរយៈពេល 3 ឆ្នាំកន្លះបន្ទាប់ពីការកាត់ទោសដំបូងរបស់គាត់ពីបទរំលោភបំពាន ប្រឆាំងនឹងការចាប់ខ្លួន និងការប៉ុនប៉ងសូកប៉ាន់សមត្ថកិច្ចប្រទេសក្រិក។ ខ្សែការពារ Manchester United ត្រូវបានចាប់ខ្លួនពេលកំពុងសម្រាកលំហែកាយជាលក្ខណៈគ្រួសារនៅ Mykonos ក្នុងខែសីហា ឆ្នាំ 2020 ដែលតុលាការនៅទីក្រុង Syros បានកាត់ទោសគាត់ឱ្យជាប់គុករយៈពេល ...

[ Continue reading ]

រកឃើញមូលហេតុដែល West Ham ដាច់ចិត្តបដិសេដសំណើរតម្លៃរហូតដល់ទៅ 90 លានសម្រាប់ Declan Rice

កាលពីពេលថ្មីៗនេះ ក្លឹបញញួរយក្ស West Ham United បានប្រកាសថាខ្លួនបានបដិសេដសំណើរដេញថ្លៃតម្លៃរហូតដល់ទៅ 90 លានផោនសម្រាប់ខ្សែបម្រើ Declan Rice ពីក្រុមកាំភ្លើងធំ Arsenal។   សំណើរដេញថ្លៃលើកទីពីររបស់ Arsenal មានតម្លៃរហូតដល់ទៅ 90​ លានផោន ដោយក្លឹបហ៊ានផ្តល់ប្រាក់មុនដល់ទៅ 75 លាន។ ប្រធានក្លឹប West Ham លោក David Sullivan ក៏ធ្លាប់ទទួលស្គាល់ថាប្រធានក្រុមដែលជួយឲ្យ West Ham លើកពាន UEFA Conference League ...

[ Continue reading ]

នារីម្នាក់ដែលតាម Mason Mount នឹង Ben Chilwell ពេលនេះត្រូវបានផ្តន្ទាទោសរួចជាស្រេច

តារាម៉ូដែលកញ្ញា Orla Sloan ដែលតែងតែហៅខ្លួនឯងថាជា ‘Devil Baby’ ត្រូវបានកាត់ទោសឲ្យនៅក្រៅឃុំពីបទតាមដានស្អិតមិនលែងទៅលើកីឡាកររបស់ Chelsea ពីររូប Mason Mount និង Ben Chilwell។ Sloan ដែលមានវ័យ 21 ឆ្នាំ ក៏បានយាយីអតីតមិត្តរួមក្រុមរបស់ Mount នឹង Chilwell ពោលគឺកីឡាករ Billy Gilmour ផងដែរ មុនរូបគេបានចាកចេញពីតោខៀវទៅចូលរួម Brighton។ សារព័ត៌មាន The Evening Standard រាយការណ៍ថា តារាម៉ូដែលរូបនេះនៅតែបន្តព្យាយាមទាក់ទងអ្នកទាំងបី ...

[ Continue reading ]

New Zealand បោះបង់ការប្រកួតមិត្តភាពទល់នឹងកាតា ក្រោមមូលហេតុនៃការរើសអើងជាតិសាសន៍

ក្រុមបាល់ទាត់ជម្រើសជាតិញូហ្សេលែន បានសម្រេចបោះបង់ចោលនូវការប្រកួតមិត្តភាពទល់នឹងក្រុមជម្រើសជាតិកាតា ក្រោយលើកឡើងថាកីឡាករមួយរូបរបស់ខ្លួន ត្រូវបានកីឡាករក្រុមជម្រើសជាតិកាតាប្រើប្រាស់ពាក្យសម្តីរើសអើងពូជសាសន៍។ ប្រធានក្រុមរបស់ក្លិបបាល់ទាត់ Minnesota Untied កីឡាករ Michael Boxall ដែលមានលោហិតជាជនជាតិ Kiwi and Samoan ត្រូវបានចាត់ទុកជាគោលដៅនៃការវាយប្រហាររើសអើងជាតិសាសន៍អំឡុងការប្រកួតវគ្គទីមួយរបស់ពួកគេជាមួយកាតា ក្នុងការប្រកួតដែលធ្វើឡើងនៅ Sonnenseestadion នៃទីក្រុង Ritizing ប្រទេសអូទ្រីស។ កីឡាករក្រុមជម្រើសជាតិញូហ្សេលែនជាច្រើននាក់ត្រូវបានគេប្រទះឃើញមានការពិភាក្សាយ៉ាងក្តៅគគុកជាមួយអាជ្ញាកណ្តាល Manuel Schuttengruber បន្ទាប់ពីឧបទ្ទវហេតុនេះ។ ប្រធានក្រុម Joe Bell បានបន្តនិយាយយ៉ាងតឹងសរសៃកជាមួយ Schuttengruber បន្ទាប់ពីការផ្លុំកញ្ចែបញ្ចប់ការប្រកួតវគ្គទីមួយ នៅពេលដែលកីឡាករដើរចូលបន្ទប់ផ្លាស់សម្លៀកបំពាក់។ ជាលទ្ធផល ក្រុមបានសម្រេចចិត្តមិនចេញមកបន្តការប្រកួតសម្រាប់តង់ទីពីរ បើទោះបីជានាំមុខ ...

[ Continue reading ]