នារីម្នាក់ដែលតាម Mason Mount នឹង Ben Chilwell ពេលនេះត្រូវបានផ្តន្ទាទោសរួចជាស្រេច

តារាម៉ូដែលកញ្ញា Orla Sloan ដែលតែងតែហៅខ្លួនឯងថាជា ‘Devil Baby’ ត្រូវបានកាត់ទោសឲ្យនៅក្រៅឃុំពីបទតាមដានស្អិតមិនលែងទៅលើកីឡាកររបស់ Chelsea ពីររូប Mason Mount និង Ben Chilwell។

Sloan ដែលមានវ័យ 21 ឆ្នាំ ក៏បានយាយីអតីតមិត្តរួមក្រុមរបស់ Mount នឹង Chilwell ពោលគឺកីឡាករ Billy Gilmour ផងដែរ មុនរូបគេបានចាកចេញពីតោខៀវទៅចូលរួម Brighton។ សារព័ត៌មាន The Evening Standard រាយការណ៍ថា តារាម៉ូដែលរូបនេះនៅតែបន្តព្យាយាមទាក់ទងអ្នកទាំងបី ដោយទូរស័ព្ទទៅពួកគេម្តងហើយម្តងទៀត ហើយថែមទាំងផ្ញើសារ តាមបណ្តាញសង្គម WhatsApp និង Instagram ផងដែរ។

គួរឲ្យដឹងផងដែរថា Sloan មានទំនាក់ទំនងរយះពេលខ្លីជាមួយ Mount ខណៈដែលអ្នកលេងបានជួបនាងបន្ទាប់ពីនាងបានបង្កើតគណនី OnlyFans។ អ្នក​ទាំង​ពីរ​បាន​ទាក់ទង​ជាមួយ​គ្នា ប៉ុន្តែ​កីឡាករ​សញ្ជាតិ​អង់គ្លេស​បាន​បញ្ចប់​ស្នេហា​ បន្ទាប់មក Sloan បានវាយប្រហារអ្នកទាំងបីជាមួយនឹងសារ ដោយតុលាការបានឲ្យដឹងថានាងបានបង្កើតលេខទូរស័ព្ទយ៉ាងហោចណាស់ 21 ផ្សេងគ្នាដើម្បីទាក់ទង Mount៕