New Zealand បោះបង់ការប្រកួតមិត្តភាពទល់នឹងកាតា ក្រោមមូលហេតុនៃការរើសអើងជាតិសាសន៍

ក្រុមបាល់ទាត់ជម្រើសជាតិញូហ្សេលែន បានសម្រេចបោះបង់ចោលនូវការប្រកួតមិត្តភាពទល់នឹងក្រុមជម្រើសជាតិកាតា ក្រោយលើកឡើងថាកីឡាករមួយរូបរបស់ខ្លួន ត្រូវបានកីឡាករក្រុមជម្រើសជាតិកាតាប្រើប្រាស់ពាក្យសម្តីរើសអើងពូជសាសន៍។

ប្រធានក្រុមរបស់ក្លិបបាល់ទាត់ Minnesota Untied កីឡាករ Michael Boxall ដែលមានលោហិតជាជនជាតិ Kiwi and Samoan ត្រូវបានចាត់ទុកជាគោលដៅនៃការវាយប្រហាររើសអើងជាតិសាសន៍អំឡុងការប្រកួតវគ្គទីមួយរបស់ពួកគេជាមួយកាតា ក្នុងការប្រកួតដែលធ្វើឡើងនៅ Sonnenseestadion នៃទីក្រុង Ritizing ប្រទេសអូទ្រីស។

កីឡាករក្រុមជម្រើសជាតិញូហ្សេលែនជាច្រើននាក់ត្រូវបានគេប្រទះឃើញមានការពិភាក្សាយ៉ាងក្តៅគគុកជាមួយអាជ្ញាកណ្តាល Manuel Schuttengruber បន្ទាប់ពីឧបទ្ទវហេតុនេះ។ ប្រធានក្រុម Joe Bell បានបន្តនិយាយយ៉ាងតឹងសរសៃកជាមួយ Schuttengruber បន្ទាប់ពីការផ្លុំកញ្ចែបញ្ចប់ការប្រកួតវគ្គទីមួយ នៅពេលដែលកីឡាករដើរចូលបន្ទប់ផ្លាស់សម្លៀកបំពាក់។ ជាលទ្ធផល ក្រុមបានសម្រេចចិត្តមិនចេញមកបន្តការប្រកួតសម្រាប់តង់ទីពីរ បើទោះបីជានាំមុខ 1-0 ដោយការទាត់បាល់បញ្ចូលទីរបស់ Marko Stamenic នៅនាទីទី 17 ក៏ដោយ។ សហព័ន្ធបាល់ទាត់ប្រទេសញូហ្សេលែនបានចេញសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីការប្រកួតដែលបានសរសេរថា “នៅនាទីទី 40 នៃការប្រកួត New Zealand ជាមួយ Qatar ថ្ងៃនេះ នៅប្រទេសអូទ្រីស កីឡាករកាតាម្នាក់បានប្រើពាក្យជេរប្រមាថទៅលើខ្សែការពារ Michael Boxall បន្ទាប់ពីមានការប្រឈមមុខដាក់គ្នារវាងកីឡាករទាំងពីរ”