កាលពីពេលថ្មីៗនេះ ក្លឹបញញួរយក្ស West Ham United បានប្រកាសថាខ្លួនបានបដិសេដសំណើរដេញថ្លៃតម្លៃរហូតដល់ទៅ 90 លានផោនសម្រាប់ខ្សែបម្រើ Declan Rice ពីក្រុមកាំភ្លើងធំ Arsenal។

សំណើរដេញថ្លៃលើកទីពីររបស់ Arsenal មានតម្លៃរហូតដល់ទៅ 90 លានផោន ដោយក្លឹបហ៊ានផ្តល់ប្រាក់មុនដល់ទៅ 75 លាន។ ប្រធានក្លឹប West Ham លោក David Sullivan ក៏ធ្លាប់ទទួលស្គាល់ថាប្រធានក្រុមដែលជួយឲ្យ West Ham លើកពាន UEFA Conference League រូបនេះគែច្បាស់ជាចាកចេញនៅរដូវក្តៅនេះ ប៉ុន្តែយ៉ាងណាក្តី Arsenal នៅតែមិនទាន់អាចបំពេញតម្រូវការរបស់ West Ham បាននៅឡើយទេ។

ពួកគេកំពុងរង់ចាំតម្លៃកាន់តែធំសម្រាប់ Rice ដែលបានអភិវឌ្ឍទៅជាខ្សែបម្រើដ៏ល្អបំផុតម្នាក់នៅក្នុង Premier League ក្នុងរដូវកាលថ្មីៗនេះ។ ក្លឹប West Ham ក៏ចង់បានរចនាសម្ព័ន្ធនៃការទូទាត់ផ្សេងគ្នាផងដែរ ដើម្បីធានាថាពួកគេអាចវិនិយោគឡើងវិញបានលឿនជាងមុន។ ខណៈដែល West Ham មានជម្រើសក្នុងការបន្តកិច្ចព្រមព្រៀងរបស់ Rice រហូតដល់ឆ្នាំ 2025 ពួកគេស្ថិតនៅក្រោមសម្ពាធតិចតួចក្នុងការទទួលយកតម្លៃដែលក្លឹបផ្សេងៗបានធ្វើការដាក់ស្នើរសម្រាប់ហត្ថលេខារបស់ Rice៕