Lionel Messi ណែនាំឲ្យ Mbappe ចាកចេញពី​ PSG មុនខ្លួនទៅលេងនៅ​ Inter Miami

Lionel Messi ត្រូវបានគេរាយការណ៍ថាបានឌឺដងផ្លែផ្កាមួយគ្រាប់ចុងក្រោយនៅឯ Paris Saint-Germain មុនពេលចាកចេញពីប្រទេសបារាំង ខណៈដែលគាត់បានណែនាំ Kylian Mbappe ឱ្យស្វែងរកក្លឹបលេងថ្មីសម្រាប់រដូវកាលក្រោយ។

ម្ចាស់ពានរង្វាន់ Ballon d’Or 7សម័យរូបនេះ បានពោលពាក្យលាពីកីឡដ្ឋាន Parc des Princes ដោយខ្សែប្រយុទ្ធអាហ្សង់ទីនបានបង្ហើបថាគាត់នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកសម្រាប់ការចាប់ផ្តើមថ្មីជាមួយក្រុម Inter Miami របស់ Major League Soccer ។ Messi បានផ្លាស់ទៅទឹកដីអាមេរិកក្រោមឈ្មោះជាកីឡាករគ្មានកុងត្រា នឹងតម្លៃខ្លួន  ដោយ​ការ​សម្រេច​ចិត្ត​មិន​បន្ត​កុងត្រា​ថ្មីទៀត​នៅ​អឺរ៉ុប។

យោងតាមកាសែត Defensa Central របស់អេស្ប៉ាញ Messi បានជំរុញឱ្យ Mbappe ផ្តាច់ទំនាក់ទំនងជាមួយ PSG  ដោយបានជម្រុញលើកទឹកចិត្ត​ Mbappe ថា “ខ្ញុំពេញចិត្តឱ្យអ្នកទៅ Barca ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ចង់​ទៅ Madrid ធ្វើ​វាចុះ អ្នក​សម​នឹង​ទទួល​បាន​គម្រោង​ឈ្នះ​ឈ្នះ​ពិត​ប្រាកដមួយ”