Man Utd នឹង​ផ្តល់ឲ្យ​ Maguire 10លានបន្ថែម​បើសិនលក់រូបគេបានថ្លៃ

Manchester United នឹងត្រូវចំណាយប្រាក់ 10 លានផោន រឺ 12.4 លានដុល្លារជាថ្លៃចំណាយ ប្រសិនបើគាត់ចាកចេញពីក្លិបនៅរដូវក្តៅនេះពិតមែន។

United ប្រឈមមុខនឹងការបង់ប្រាក់ឲ្យយ Maguire ប្រសិនបើគាត់លាពីក្លិបក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនេះ។ ខ្សែការពារកណ្តាលបានក្លាយជាជម្រើសបន្ទាប់ពីកីឡាករ Raphael Varane, Lisandro Martinez, និង Victor Lindelof ប៉ុន្តែគាត់នៅសល់រយៈពេល 2 ឆ្នាំទៀតលើកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ ដែលផ្តល់ប្រាក់ចំណូលឲ្យគាត់ 190,000 ផោនក្នុងមួយសប្តាហ៍។ អតីតខ្សែការពារ Leicester នឹងរកបានត្រឹមតែពាក់កណ្តាលនៃប្រាក់ដែលគាត់ត្រូវបានបង់ដោយក្លិបនាពេលបច្ចុប្បន្ននេះប៉ុណ្ណោះ មានន័យថាក្លិបអាចនឹងត្រូវបង្ខំឲ្យបង់ប្រាកឲ្យគាត់ដើម្បីចាកចេញ ដើម្បីបន្ថែមលំនឹង នឹងប៉ះប៉ូវសម្រាប់ការខ្វះខាត៕