ស៊ុតចូលរាប់ភ្លេច តែគ្រាប់បាល់មួយណាដែល Haaland ចូលចិត្តជាងគេសម្រាប់រដូវកាលនេះ?

ម៉ាស៊ីនរកគ្រាប់បាល់របស់ Manchester City កីឡាករ Erling Haaland បាននិយាយយ៉ាងច្បាស់ថាគ្រាប់បាល់របស់គាត់ទល់នឹង Southampton ជាគ្រាប់បាល់ដែលគាត់ចូលចិត្តបំផុតក្នុងរដូវកាលនេះ។

Haaland បច្ចុប្បន្ន រកបានរហូតដល់ទៅ36 គ្រាប់ ហើយនេះច្បាស់ជាបញ្ហាដ៏លំបាកមួយក្នុងការជ្រើសរើស។ ប៉ុន្តែគាត់បានសារភាពថាគ្រាប់បាល់ដែលជាសំណព្វចិត្តផ្ទាល់ខ្លួនរបស់គាត់បានកើតឡើងនៅនាទីទី 68 នៃការប្រកួតរបស់ Man City ជាមួយ Southampton ។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​រត់ចូល​ទៅ​ក្នុង​ប្រអប់គ្រោះថ្នាក់ ហើយ​បានបង្ហើយការបញ្ជូនពីមិត្តរួមក្រុម Jack Grealish ជាមួយ​នឹង​ការលោតកាប់ចានយ៉ាងស្អាតដើម្បីធ្វើឲ្យ Man City នាំ​មុខ 3-0។

ថ្លែងនៅក្នុងកម្មវិធីពានរង្វាន់សមាគមអ្នកនិពន្ធបាល់ទាត់ Haaland បានសម្រេចបើកចំហរជាសាធារណះថា “ការស៊ុតចូលទល់នឹង Southampton គឺជាអ្វីដែលពិសេសមួយសម្រាប់ខ្ញុំ ជាពិសេសកាលដែលខ្ញុំអាចសំកាងខ្លួនដ៏ធំរបស់ខ្ញុំនៅលើអាកាសហើយអាចស៊ុតបែបនេះបាន”