Chelsea ខ្នះខ្នែងតាមដានស្ថានភាពរបស់កីឡាករ PSG មួយនេះ

Leandro Paredes នឹងត្រលប់ទៅក្លឹបរដ្ឋធានីរបស់បារាំងវិញបន្ទាប់ពីចំណាយពេលមួយរដូវកាល 2022-23 ជាមួយ Juventus ប៉ុន្តែក្រុម Serie A មួយនេះនឹងមិនរក្សាកីឡាករអាហ្សង់ទីនជាអចិន្ត្រៃយ៍ទេបន្ទាប់ពីរដូវកាលដ៏ខកចិត្តមួយ។ ទោះយ៉ាងណាក៏ដោយមានទីផ្សារសម្រាប់ Paredes។

នេះបើតាមការរាយការណ៍របស់អ្នកកាសែតអាហ្សង់ទីនមួយរូបបានបញ្ជាក់ថា Chelsea និង Atletico Madrid ស្ថិតក្នុងចំណោមក្លឹបអ៊ឺរ៉ុបដែលកំពុងសម្លឹងមើលកីឡាកររបស់ PSG ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ហើយក៏បានបង្កើតទំនាក់ទំនងជាមួយអ្នកតំណាងរបស់កីឡាករអាហ្សង់ទីនផងដែរ។ ការផ្លាស់ទៅកីឡដ្ឋាន Stamford Bridge គឺសមហេតុផលព្រោះ Mauricio Pochettino នឹងចូលកាន់តំណែង ហើយធ្លាប់ធ្វើការជាមួយ Paredes នៅ PSG រួចហើយ៕