Emi Martinez ប្តេជ្ញានាំ Messi មក Aston Villa ឲ្យបាន

អ្នកចាំទីដៃស្អិត Emiliano Martinez បាន​អះអាង​យ៉ាងមុតមាំ​ថា​គាត់​នឹង​ប្រើប្រាស់គ្រប់វិធីដើម្បីលួង Lionel Messi ឲ្យមកលេងនៅ Aston Villa បន្ទាប់ពីឃើញស្ថានភាពដែលតានតឹងរវាង Messi នឹង Paris Saint-Germain។

ម្ចាស់ពាន Ballon d’Or 7 សម័យរូបនេះកំពុងតែខិតជិតទៅក្លាយជាកីឡាករគ្មានក្លិបលេងនៅរដូវក្តៅនេះ ដោយកិច្ចសន្យារបស់គាត់នៅក្លិបយក្ស Ligue 1 Paris Saint-Germain នឹងផុតកំណត់។ Messi ត្រូវ​បាន​គេ​ទាក់ទង​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ការ​ត្រឡប់​ទៅ Barcelona វិញ ខណៈ​ដែល​គាត់​ក៏​ត្រូវ​បាន​គេ​និយាយ​ថា​មាន​ការ​ផ្តល់កុងត្រា​ពី​មជ្ឈិមបូព៌ា និង MLS។ ទោះបីជាយ៉ាងណា Martinez ចង់ឃើញមិត្តរួមក្រុមជម្រើសជាតិអាហ្សង់ទីនរបស់ខ្លួន ចូលរួមជាមួយគាត់ក្នុងក្របខ័ណ្ឌ Premier League ដោយកីឡាកររូបនេះបានរៀបចំកាត់ប្រាក់ខែរបស់គាត់ ដើម្បីធ្វើកិច្ចព្រមព្រៀងដ៏គួរឲ្យចាប់អារម្មណ៍កើតឡើង។

ម្ចាស់ស្រោមដៃមាសព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ 2022 រូពនេះបានឲ្យដឹងថា “ប្រសិនបើ Leo ត្រូវបានអ្នកគាំទ្រមិនពេញចិត្តនៅ PSG ខ្ញុំនឹងនាំគាត់ទៅ Aston Villa ។ ខ្ញុំ​នឹង​ប្រើប្រាស់ងារជាមិត្តដើម្បីទាក់ទាញគាត់មក ខ្ញុំ​នឹង​ធ្វើ​ម្ហូបឲ្យគាត់​រាល់​ចុង​សប្តាហ៍ ខ្ញុំ​នឹងស្នើសុំឲ្យអ្នកគាំទ្រធ្វើទង់ជាតិដែលតំណាងឲ្យ Messi ហើយធ្វើឲ្យ​គាត់​មាន​ពេល​វេលា​ល្អឡើងវិញ។ បើសិនជាចាំបាច់​ ខ្ញុំសុខចិត្តកាត់ប្រាក់ខែរបស់ខ្ញុំឲ្យតែ Messi បានមក Aston Villa”