Ryan Mason ឆ្លើយតបទៅនឹងការលើកឡើងដែលថា Kane បានធ្វើការលាទៅកាន់អ្នកគាំទ្រ Spurs ក្នុងន័យផ្តល់តម្រុយមួយ

គ្រូបង្វឹកបណ្តោះអាសន្នរបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur លោក Ryan Mason បានច្រានចោលការអះអាងជុំវិញប្រធានក្រុម Harry Kane បន្ទាប់ពីការបរាជ័យរបស់ Tottenham ក្រោមថ្វីជើងក្រុម Brentford ស្របពេលដែលពាក្យចចាមអារ៉ាមនៃការចាកចេញរបស់ Kane នៅចុងរដូវកាលនេះកាន់តែឆាបឆួលខ្លាំងឡើង។

ទោះបីជាបានស៊ុតបញ្ចូលទីមួយក្នុងចំណោមគ្រាប់បាល់ដ៏ល្អបំផុតរបស់គាត់ក្នុងរដូវកាលនេះក៏ដោយ Kane មិនអាចជួយ Tottenham ដើម្បីផ្តួល Brentford ក្នុងការប្រកួតក្នុងដីចុងក្រោយរបស់ពួកគេនៃរដូវកាលនេះបាននោះទេ។ ខ្សែ​ប្រយុទ្ធ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ទទួល​បានដើរទះដៃទៅកាន់អ្នកគាំទ្រក្រោយ​ចប់​ការ​ប្រកួត ខណៈ​ពាក្យ​ចចាម​អារ៉ាម​អំពី​ការ​ចាកចេញ​ដ៏​មាន​សក្តានុពល​របស់​គេ​បាន​រីក​សាយភាយ ប៉ុន្តែ​គ្រូបង្វឹកបណ្ដោះអាសន្ន​របស់ Spurs បាន​ច្រានចោល​ការ​អះអាង​ថា វា​គ្រាន់តែការសញ្ញាណនៃការអរគុណទៅកាន់អ្នកគាំទ្រ Spurs តែប៉ុណ្ណោះ។

Ryan Mason បានឆ្លើយតបទៅវិញដោយលើកឡើងថា “ខ្ញុំចាំថាបានអង្គុយនៅទីនេះកាលពី 2 ឆ្នាំមុន ហើយអ្នកទាំងអស់គ្នាបានជឿជាក់ថាគាត់នឹងចាកចេញដោយនិយាយដូចពេលនេះអញ្ចឹង។ វាជាការប្រកួតក្នុងផ្ទះចុងក្រោយនៃរដូវកាលនេះ ដូច្នេះគាត់ចង់បង្ហាញការដឹងគុណរបស់គាត់ចំពោះការគាំទ្រដែលគាត់បានទទួល ហើយយើងទាំងអស់គ្នាបានទទួលរឿងនេះគ្រប់រដូវកាលទេ”