ហង្សក្រហម Liverpool អាចទំនងនឹងត្រូវលេងក្នុងការប្រកួត UEFA Europa League នៅរដូវកាលក្រោយ ប៉ុន្តែលោក Jurgen Klopp បានទទូចថាហង្សក្រហមនឹងធ្វើការប្រកួតប្រជែងរបស់ពួកគេតាមដែលអាចធ្វើទៅបាន។

ការប្រកួតទល់នឹង Aston Villa ដែលបានបញ្ចប់ត្រឹមលទ្ធផលស្មើគ្នាមានន័យថា Liverpool មានភាគរយច្រើនក្នុងការលេងនៅ Europa League ជាលើកដំបូងក្នុងរយះពេល 8 ឆ្នាំ ក្រោយចំណាយពេល 5 រដូវកាលក្នុងការប្រកួតពានកំពូល UEFA Champions League ថែមទាំងបានឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ 3 លើកទៀតផង ប៉ុន្តែ Klopp ថាក្រុមរបស់លោកនឹងធ្វើឲ្យការប្រកួតលីកកំពូលទីពីររបស់អឺរ៉ុបមានការចាប់អារម្មណ៍ខ្លាំងជាងមុន ដោយបានថ្លែងទៅកាន់អ្នកយកព័ត៌មានក្រោយចប់ការប្រកួតថា “ពួកយើងនឹងធ្វើឲ្យការប្រកួត Europa League ជាការប្រកួតផ្ទាល់ខ្លួនរបស់យើង។ ការពិតដែលយើងមានកៅអី Europa League ទាំងដែលក្រុមជួបការលំបាកនេះគឺជារឿងល្អមួយទៅហើយ។ ទោះបីជាវាលំបាកខ្លាំងប៉ុណ្ណាក៏ដោយ ក៏យើងនៅតែអាចសម្រេចវាបាន។ យើងនឹងមិនបានលឺសម្លេងភ្លេង Champions League ទៀតឡើយ តែបានត្រឹម Europa League ក៏បាន យើងចាំមើលទាំងអស់គ្នាថាមានរឿងអ្វីកើតឡើង”៕