អ្នកចាត់ការក្រុម Arsenal លោក Mikel Arteta បានបង្ហើបថា ពេលខ្លះគាត់យកដើមអូលីវចូលទៅប្រជុំក្រុម ជាឧបករណ៍មួយដែលគាត់ប្រើដើម្បីលើកទឹកចិត្តក្រុមរបស់គាត់។

បន្ទាប់ពីលេចលឺថា អ្នកចាត់ការរបស់ក្រុមកាំភ្លើងធំបានចាប់ផ្តើមនាំយកឆ្កែពូជ Labrador ពណ៌សូកូឡាដែលមានឈ្មោះថា Win ទៅកាន់កន្លែងហ្វឹកហាត់ ដើម្បីបន្ថែមភាពស្ងប់ស្ងាត់ Arteta នៅតែបន្តប្រើប្រាស់ឧបករណ៍លើកទឹកចិត្តដ៏ចម្លែកមួយទៀតនៅ London Colney ។

នៅក្នុងសន្និសិទសារព័ត៌មានរបស់គាត់នៅមុនការធ្វើដំណើររបស់ Arsenal ទៅកាន់ទឹកដីក្រុម Nottingham Forest លោក Arteta បាននិយាយអំពីដើមអូលីវរបស់ក្លិប ដែលមានទំហំតូចមួយដែលគាត់បានប្រើដើម្បីពន្យល់ពីសារៈសំខាន់នៃការរួមគ្នាចំពោះកីឡាករក្មេងៗរបស់គាត់។ គ្រូបង្វឹកសញ្ជាតិអេស្បាញបាននិយាយថា “និមិត្តសញ្ញាមួយទៀតនៅក្លឹបគឺដើមអូលីវរបស់យើង វាត្រូវការការថែទាំច្រើនផងដែរ។ វាជាដើមអូលីវ វាចាស់ជាង 150 ឆ្នាំ ស្រដៀងនឹងអាយុកាលរបស់ក្លិបដែរ ហើយយើងត្រូវមើលថែរក្សាឫសគល់ទាំងនោះ ដោយត្រូវធ្វើយ៉ាងណាមិនឲ្យប៉ះពាល់ជាតិពុល មិនខូច ហើយវាស្ថិតក្នុងស្ថានភាពល្អជានិច្ច”៕