ទីបំផុតដឹងការពិតថា Haaland លេងអ្វីរាល់ដងពេលត្រឡប់ទៅផ្ទះក្រោយការប្រកួតហើយ!

ខ្សែប្រយុទ្ធដែលបំបែកកំណត់ត្រាសឹងរាល់ការប្រកួត Erling Haaland ពេលនេះបានធ្វើឲ្យបែកធ្លាយជាសាធារណះហើយដោយរូបគេតែងតែលេងហ្គេម Minecraft រាល់ដងពេលនៅផ្ទះ ហើយថែមទាំងបាននិយាយថាគាត់អៀនខ្មាស់ពេលត្រូវបានគេសួរពីហ្គេមដែលគាត់ចូលចិត្តបំផុត។

ការលាតត្រដាងនេះកើតឡើងបន្ទាប់ពីគាត់បានបដិសេធមិននិយាយថាហ្គេមណាដែលគាត់នឹងទៅផ្ទះ ហើយលេងបន្ទាប់ពីគាត់បានបំបែកកំណត់ត្រា Premier League សម្រាប់ការស៊ុតបញ្ចូលទីច្រើនជាងគេក្នុងមួយរដូវកាលជាមួយនឹងគ្រាប់បាល់ទី 35 របស់គាត់ក្នុងរដូវកាលនេះដោយនិយាយថា “ខ្ញុំនឹងទៅផ្ទះឥឡូវនេះ ហើយលេងហ្គេមវីដេអូខ្លះ។  ខ្ញុំមិនអាចនិយាយបានទេថាហ្គេមណា វាជាការអាម៉ាស់ពេក”។ កាលពីប៉ុន្មានម៉ោងមុន ខ្សែប្រយុទ្ធសញ្ជាតិន័រវេរូបនេះបានបង្ហោះនៅក្នុងបណ្តាញសង្គម instagram ដោយឃើញមានរូបរបស់គេកំពុងលេងហ្គេម minecraft ជាមួយមិត្តរបស់ខ្លួនថែមទៀតផង៕