ទោះដឹកនាំ Napoli លើកពានជាប្រវត្តិសាស្ត្រមែនក្តី តែលោក Spalletti កំពុងស្ថិតក្នុងស្ថានភាពក្បែរការចាកចេញពីក្លិប

ទំនាក់ទំនងរវាងគ្រូបង្វឹកក្រុម Napoli លោក Luciano Spalletti និងប្រធានក្លិប Aurelio De Laurentiis ឈានដល់ចំណុចបំបែកមួយ ដោយនេះជារឿងមួយដែលអ្នកគាំទ្រ Napoli មិនចង់ឃើញ។

ភាពតានតឹងកាន់តែខ្លាំងឡើងរវាង De Laurentiis និង Spalletti បានក្លាយជាភស្តុតាងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយរបាយការណ៍នៅក្នុងប្រទេសអ៊ីតាលីបានអះអាងថាគ្រូបង្វឹករបស់ក្រុមអាចនឹងធ្វើដំណើរចេញពី Napoli បន្ទាប់ពីឈ្នះពានលីកកំពូលអ៊ីតាលី Serie A ជាមួយពួកគេជាប្រវត្តិសាស្ត្រក្នុងរយះពេល 3 ទស្សវត្សន៍ក៏ដោយ។

Napoli បានបង្កើតជម្រើសនៃការបន្ថែមដោយស្វ័យប្រវត្តិសម្រាប់គ្រូបង្វឹកដែលជួយឲ្យ Napoli លើកពាន Serie A ដែលមានន័យថា Spalletti នៅសល់កុងត្រាមួយឆ្នាំទៀត។ ទោះបីជាយ៉ាងណាក៏ដោយ បុរសវ័យ 64 ឆ្នាំរូបនេះត្រូវបានគេរាយការណ៍ថាមានការងឿងឆ្ងល់នៅពេលដែលខ្លួនដឹងរឿងនេះដោយភ្នាក់ងារក្លិបតូចតាច មិនមែនលឺចេញពីសម្តីផ្ទាល់របស់ប្រធានក្លិប រឺអ្នកមានអំណាចនៅក្នុងសម្ព័ន្ធរបស់ Napoli៕