FIFA បញ្ចេញ logo ផ្លូវការសម្រាប់ការប្រកួតឆ្នាំ 2026

ស្លាកសញ្ញាផ្លូវការសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026 ត្រូវបានបង្ហាញដោយ FIFA កាលពីពេលថ្មីៗនេះ ដោយសហរដ្ឋអាមេរិក ម៉ិចស៊ីកូ និងកាណាដាចាប់ដៃគ្នាបំពេញកាតព្វកិច្ចធ្វើជាសហម្ចាស់ផ្ទះ។

ព្រឹត្តិការណ៍​ដែលនឹងត្រឡប់​ទៅទ្វីប​អាមេរិក​ខាង​ជើង និង​កណ្តាល​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ 1994 នឹងស្ថិតក្រោមពាក្យ​ស្លោក​ថា “WE ARE 26” ដោយគេឃើញថានេះមានលេខ 2ពណ៌សដាក់នៅផ្នែកខាងលើនៃ លេខ 6 ដោយមានពានពានរង្វាន់ World Cup ដ៏ល្បីល្បាញដាក់ចំកណ្តាលលេខទាំងពីរ។ វាជាលើកទីមួយហើយដែលពានរង្វាន់ដ៏មានកិត្យានុភាពត្រូវបានប្រើប្រាស់នៅក្នុងស្លាកសញ្ញាផ្លូវការ ខណៈដែលការសម្រេចចិត្តមិនប្រើប្រាស់ពណ៌ណាមួយដែលអាចកំណត់អត្តសញ្ញាណបានជាមួយនឹងប្រទេសម្ចាស់ផ្ទះទាំង 3៕