អតីតខ្សែប្រយុទ្ធស្លាបរបស់តោខៀវ Chelsea លោក Damien Duff បានចោទប្រកាន់បាល់ទាត់អង់គ្លេសថាមិនបានផ្តល់ការគោរពទៅដល់ក្រុមបាល់ទាត់នៃប្រទេសអៀកឡង់ទាល់តែសោះ។

លោក Duff បានគ្រប់គ្រងក្រុម Shelbourne របស់អៀរឡង់ តាំងពីឆ្នាំ 2021 ហើយគាត់បានបើកការរិះគន់យ៉ាងអន្ទះអន្ទែងចំពោះការព្យាបាលក្លិបដែលកំពុងលេងនៅ League of Ireland ដោយសមភាគីរបស់ពួកគេនៅក្នុងប្រព័ន្ធនៃលីគអង់គ្លេស ជាពិសេសនៅពេលនិយាយអំពីការខ្ចីជើងកីឡាករ។ Duff បានថ្លែងឲ្យដឹងថា “នៅពេលដែលយើងយកកីឡាករណាមួយ អ្នកវិភាគកីឡារបស់អង់គ្លេសតែងតែសួរថា តើយើងមាន GPS ដែលអាចជួយឲ្យនាំយកកីឡាករទាំងនោះមកវិញដែរទេ? តើពួកគេគិតថាយើងជាមនុស្សព្រៃភ្នំមែនរឺ? ខ្ញុំគិតថាពយកយើងរកការប្រមាថនឹងមិនឲ្យតម្លៃជាខ្លាំង ជាពិសេសពីក្លិបលេងនៅចក្រភពអង់គ្លេស”៕