Inter ស្នើរសុំត្រឹមវគ្គ 16 ក្រុមចុងក្រោយ តែលោក Inzaghi ដឹកនាំឡើងដល់វគ្គផ្តាច់ព្រ័ត្រ

លោក​ Simone Inzagi បានទម្លាយឲ្យដឹងថាថ្នាក់ដឹកនាំរបស់ក្លិប Inter Milan បានស្នើរឲ្យគាត់ជួយឲ្យក្រុមឡើងបានត្រឹមវគ្គ 16 ក្រុមប៉ុណ្ណោះ ប៉ុន្តែអតីតកីឡាករក្រុមជម្រើសជាតិអ៊ីតាលីរូបនេះបានទាញ Inter រហូតដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ UEFA Champions League។

ក្រោយកីឡាករ Lautaro Martinez រកបានមួយគ្រាប់នៅនាទីទី 74 ក្នុងការប្រកួតជើងទី 2 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងក្រុម​ Inter Milan នឹង AC Milan ក្រុមរបស់លោក​ Inzahgi បានកក់កៅអីមួយក្នុងចំណោមកៅអីទាំងពីរនៃវគ្គផ្តាច់ព្រ័ត្រជាលើកដំបូងចាប់តាំងពីឆ្នាំ 2009 ដែលលោក Jose Mourinho ធ្លាប់ធ្វើបាន ដោយយកឈ្នះក្នុងលទ្ធផល 3:0 សរុបទាំងពីរជើង។
យ៉ាងណាក្តី ក្រោយចប់ការប្រកួត Simone Inzaghi បានបង្ហើបប្រាប់ថា ថ្នាក់ដឹកនាំរបស់ Inter មិនបានទាមទារអ្វីច្រើនកាលពីដើមរដូវកាលឡើយ ដោយសុំត្រឹមឡើងវគ្គ 16 ក្រុមចុងក្រោយក៏បាន ដោយសារតែកាលនោះ Inter ស្ថិតក្នុងពូលជាមួយក្រុមខ្លាំងរួមមាន Barcelona នឹង Bayern Munich ផងដែរ៕