Bayern Munich ដាក់តម្លៃខ្លួន Kingsley Coman យ៉ាងច្បាស់លាស់

ស្របពេលដែលរបាយការណ៍មួយចំនួនបានលើកឡើងថា ក្លិបអធិរាជស Real Madrid កំពុងតែសម្លឹងឃើញការនាំយកខ្សែប្រយុទ្ធ Kingsley Coman នៅពេលនេះសាមីខ្លួនក្លិប Bayern Munich បានចេញមកបញ្ជាក់យ៉ាងច្បាស់អំពីតម្លៃខ្លួនរបស់គេ។ ក្នុងករណីដែល Real Madrid ក៏ដូចជាក្លិបដទៃមានបំណងបំបែកបំបាក់កីឡាករសញ្ជាតិបារាំងរូបនេះចេញពីទឹកដីអាឡឺម៉ង់ពិតមែន ក្លិបទាំងនោះត្រូវការប្រាក់យ៉ាងតិច 100លានអឹរ៉ូ នេះបើយោងទៅតាមការរាយការណ៍របស់ Calciomercato។ នេះអាចជាតម្លៃដែលសមរម្យមួយ ក្រោមមូលហេតុដែលកុងត្រារបស់ Coman ជាមួយ Bayern Munich នៅសល់ពេលច្រើន ពោលគឺនិងផុតកំណត់នៅឆ្នាំ 2027៕ ប្រភព : Calciomercato

[ Continue reading ]

Xavi Simons ទទូចចង់លេងនៅ PSG វិញដោយសារតែមូលហេតុចម្លែកមួយនេះ

កីឡាករ Xavi Simons បានឲ្យតម្រុយថាខ្លួនពិតជាចង់ត្រលប់មកលេងនៅ Paris Saint-Germain វិញមែន ដោយសារតែជីវិតរបស់គេជាមួយនិងក្លិប PSV Eindhoven ហាក់មានភាពស្ងប់ស្ងាត់ សោះកក្រោះខ្លាំងពេក។ ថ្វីត្បិតតែកីឡាកររូបនេះបានវិវត្តន៍ខ្លួនទៅជាកីឡាករសំខាន់របស់ PSV ដោយរកបាន 13គ្រាប់និងបញ្ជូនឲ្យមិត្តរួមក្រុមស៊ុតចូល 5ដងក៏ពិតមែន ប៉ុន្តែកីឡាករវ័យ19ឆ្នាំរូបនេះបានលើកឡើងថាគាត់ពិតជានឹកជីវិតនៅទីក្រុង Paris ជាខ្លាំង។ ថ្លែងទៅកាន់ NoS Sport កីឡាករសញ្ជាតិហូឡង់ Xavi Simons បានឲ្យដឹងថា ​“ខ្ញុំពិតជានឹកបារាំងមែន។ ទីក្រុងប៉ារីសពិតជាល្អអស្ចារ្យមែន។ ខ្ញុំមានអារម្មណ៍ថានឹកវាដោយសារតែអ្វីៗគ្រប់យ៉ាងនៅ Eindhoven ហាក់មានភាពស្ងប់ស្ងាត់ខ្លាំងពេក”៕ ប្រភព : NoS ...

[ Continue reading ]

Real Madrid បដិសេដសំណើររបស់ PSG ក្នុងការទិញយកខ្សែប្រយុទ្ធមួយនេះ

យោងតាមរបាយការណ៍ពី El Nacional បានឱ្យដឹងថា PSG បានផ្តល់សំណើរតម្លៃ 135 លានអឺរ៉ូដើម្បីចុះហត្ថលេខាលើ Vinicius Junior ពី Real Madrid។ យ៉ាងណាក៏ដោយ ក្រុមម្ចាស់ពាន Champions League 14សម័យមួយនេះបានធ្វើការបដិសេដភ្លាមៗសម្រាប់សំណើររបស់ក្រុមអ្នកមានបារាំង ដែលកំពុងតែតាមរកខ្សែប្រយុទ្ធថ្មីៗចូលមកក្រុមរបស់ខ្លួន។ របាយការណ៍​អះអាង​ថា Vinicuis Jr គឺមិនមែនសម្រាប់លក់នោះឡើយ ក្នុងកាលៈទេសៈណាក៏ដោយ ប៉ុន្តែកិច្ចព្រមព្រៀងផ្លាស់ប្តូរ Vinicius ជាមួយនិង Kylian Mbappe អាចជាស្ថានភាពសមរម្យមួយដែល Real Madrid អាចនិងគិតពិចារណាជាមុន៕ ប្រភព ...

[ Continue reading ]

Jurgen Klopp ទទួលបានការគាំទ្រពីប្រធានក្លិប ក្នុងរឿងមួយនេះនៅរដូវកាលក្រោយ

ក្រោយឃើញពីទម្រង់លេង ក៏ដូចជាបញ្ហាកីឡាករដែលរងរបួសជាច្រើននាក់រួចមក ពេលនេះលោក Jurgen Klopp កំពុងតែរៀបផែនការក្នុងការចាយវាយកម្រិតធំនៅរដូវក្តៅ ក្រោយចប់រដូវកាល 2022-2023 នេះ។ អ្វីដែលកាន់តែពិសេសនោះគឺ លោក Jurgen Klopp គ្រោងនឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពី Fenway Sport Group ដែលជាម្ចាស់ក្លឹប Liverpool សម្រាប់ការផ្លាស់ប្តូរកីឡាករនៅរដូវក្តៅ ខណៈដែលគ្រូបង្វឹកមួយនេះមានបំណងចង់កសាងក្រុមឡើងវិញ នេះបើយោងតាមកាសែត The Times ។ Jude Bellingham គឺជាអាទិភាពជាក់ស្តែងសម្រាប់ហង្សក្រហមនៅរដូវក្តៅនេះ ខណៈដែលពួកគេក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរសម្រាប់ខ្សែបម្រើ Matheus Nunes របស់ Wolves ផងដែរ៕ ...

[ Continue reading ]

Real Madrid បដិសេដឱកាសនាំយក Joao Cancelo មុនចូលរួមជាមួយ Bayern Munich

Real Madrid ត្រូវបានគេផ្តល់ឱកាសឲ្យចុះហត្ថលេខាលើខ្សែការពារ Joao Cancelo របស់ក្រុម Manchester City ប៉ុន្តែបានបដិសេធកិច្ចព្រមព្រៀងដ៏មានសក្តានុពលសម្រាប់ដែលបច្ចុប្បន្នជាកីឡាករ Bayern Munich រូបនេះ។ Cancelo បានចុះកុងត្រាខ្ចីជើងជាមួយ Bayern ជាមួយនឹងជម្រើសទិញ 70 លានអឺរ៉ូ ។ ទោះជាយ៉ាងណាក៏ដោយ ខ្សែការពារស្លាបឆ្វេងដែលលោក Pep Guardiola មិនពេញចិត្តត្រូវបានផ្តល់ជូនឱកាសនៅកន្លែងផ្សេង ហើយ Real Madrid គឺជាក្លិបមួយក្នុងចំណោមក្លិបដែល City ចង់បាន នេះបើយោងតាមលោក Fabrizio Romano។ Romano ...

[ Continue reading ]

Ramos ថាជារឿងល្អហើយដែលការឈឺចាប់របស់ Messi ត្រូវបានបញ្ចប់

បន្ទាប់ពីចំណាយពេលជាគូសត្រូវរបស់ Leo Messi អស់រយៈពេល 15 ឆ្នាំ ខ្សែការពារ PSG កីឡាករ Sergio Ramos បានអះអាងថាតារាអាហ្សង់ទីនគឺជាកីឡាករបាល់ទាត់ល្អបំផុតដែលមិនធ្លាប់មាន។ Ramos គឺជាគូប្រជែងរបស់ Messi ជាង2ទស្សវត្សមកហើយ នៅពេលដែលគាត់បានប្រឈមមុខនឹងកីឡាករសញ្ជាតិអាហ្សង់ទីនរបស់ Barcelona ខណៈពេលខ្លួនដែលជាប្រធានក្រុម Real Madrid ។ ប៉ុន្តែអ្នកទាំងពីរបានក្លាយជាមិត្តរួមក្រុមនិងគ្នាក្នុងឆ្នាំ 2021 ក្រោមក្លិប Paris Saint-Germain ហើយឥឡូវនេះ Ramos បានអះអាងថាម្ចាស់ជើងឯក World Cup គឺល្អបំផុតមិនធ្លាប់មានពីមុនមក។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ...

[ Continue reading ]

Pep ពន្យល់ពីអវត្តមានរបស់ Phil Foden ទល់និងក្រុម Wolves

លោក Pep Guardiola បានបង្ហើបពីមូលហេតុដែល Phil Foden លេងមិនចូលរួមជាមួយក្រុម Manchester City សម្រាប់ជ័យជម្នះ 3-0 ទៅលើក្រុម Wolves ក្នុងការប្រកួតលីកកំពូលអង់គ្លេស English Premier League។ Erling Haaland គឺជាចំណីចក្ខុនៃការប្រកួតទល់និងក្រុមក្បែរបាតតារាងមួយនេះ ស្របពេលដែល Jack Grealish និង Riyad Mahrez ក៏ទទួលបានការសរសើរដេរ។ ប៉ុន្តែ Foden ត្រូវបានដាក់កម្រិតជាអ្នកទស្សនា នៅពេលដែលគាត់មើលពីកន្លែងអ្នកគាំទ្រទៅវិញ។ លោក Guardiola ប្រាប់អ្នកសារព័ត៌មាននៅពេលត្រូវបានសួរឱ្យពន្យល់ពីការអវត្តមានរបស់កីឡាករជម្រើសជាតិអង់គ្លេសទល់នឹង ...

[ Continue reading ]

Bukayo Saka ទទូចឲ្យ Arsenal បន្តទម្រង់លេងបែបនេះ ក្រោយយកឈ្នះ Man Utd ក្នុងដី

ខ្សែប្រយុទ្ធ Bukayo Saka របស់ Arsenal បានជំរុញមិត្តរួមក្រុមរបស់គាត់ឲ្យរក្សាទម្រង់លេងដ៏ល្អ បន្ទាប់ពីពួកគេបានយកឈ្នះ Manchester United ក្នុងលទ្ធផល 3-2 ដើម្បីស្តារការនាំមុខនៅលើកំពូលតារាង Premier League។ Saka បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អដើម្បីជួយក្រុមកាំភ្លើងធំដើម្បីរកបានបីពិន្ទុទល់នឹងក្រុមបិសាចក្រហមដោយជ័យជម្នះនេះបានធ្វើឱ្យក្រុមរបស់លោក Mikel Arteta មាន 5 ពិន្ទុដាច់ពីក្រុម Manchester City ដែលបានផ្តួលក្រុម Wolves 3-0 កាលពីពេលថ្មីៗនេះ ហើយ Saka ជឿជាក់ថា វាអាចផ្តល់ក្តីសង្ឃឹមដណ្តើមពាន Premier League របស់ពួកគេនូវការជំរុញដ៏ធំមួយ។ ...

[ Continue reading ]

Arsenal យល់ព្រមសំណើរក្នុងការនាំយក Trossard ពី Brighton

កាំភ្លើងធំ Arsenal បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយក្លិបរំពេសមុទ្រ Brighton ដើម្បីចុះហត្ថលេខាលើ Leandro Trossard ដោយខ្សែប្រយុទ្ធស្លាបរូបនេះ រំពឹងថានឹងទទួលការធ្វើតេស្តសុខភាពក្នុងពេលឆាប់ៗនេះ។ ក្រុមរបស់លោក Arteta បានងាកទៅរក Trossard បន្ទាប់ពីខកខានលើកីឡាករ Mykhailo Mudryk។ កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះត្រូវបានគេមើលឃើញថាជាជម្រើសដ៏គួរឱ្យទាក់ទាញបន្ទាប់ពីការបែកបាក់ក្នុងទំនាក់ទំនងរបស់គាត់ជាមួយនឹងអ្នកចាត់ការក្លិប Brighton លោក Roberto De Zerbi។ Arsenal គ្រោងនិងចំណាយប្រាក់ប្រមាណ 21 លានផោន ឲ្យទៅ Brighton សម្រាប់កីឡាករវ័យ 28 ឆ្នាំ ជាមួយនឹងការធានាបន្ថែម 5 លានផោនពីលើទៀត៕ ...

[ Continue reading ]

Arsenal មានជំនឿចិត្តក្នុងការសងសឹក Chelsea ដើម្បីទិញយក Declan Rice

Arsenal មានទំនុកចិត្តក្នុងការយកឈ្នះ Chelsea ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Declan Rice របស់ West Ham នៅរដូវក្តៅ។ កាសែត The Times រាយការណ៍ថាក្រុមកាំភ្លើងធំកំពុងធ្វើឱ្យការចុះហត្ថលេខាលើកីឡាករសញ្ជាតិអង់គ្លេសជាអាទិភាពកំពូលរបស់ពួកគេសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ ខណៈដែល Chelsea និង Manchester United ក៏កំពុងតែដុតដៃដុតជើងដើម្បីចុះហត្ថលេខាយក Rice ដែរ។ West Ham ទំនងជានឹងត្រូវបង្ខំចិត្តលក់កីឡាករវ័យ 24 ឆ្នាំនៅរដូវក្តៅនេះ ខណៈដែលកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅឆ្នាំ 2024។ ទោះជាយ៉ាងណាក៏ដោយ Arsenal ប្រហែលជាត្រូវចំណាយប្រាក់រហូតដល់ 80 លានផោន ...

[ Continue reading ]