Cristiano Ronaldo ត្រូវបានគេបញ្ជាក់ថាជាប្រធានក្រុមសម្រាប់ក្រុម Saudi All-Star ដែលនឹងត្រូវប៉ះ PSG ក្នុងការប្រកួតមិត្តភាពនៅថ្ងៃទី ១៩ ខែមករាខាងមុខ។ ព័ត៌មាននេះត្រូវបានបញ្ជាក់នៅក្នុងបណ្តាញសង្គម ដែលបានបង្ហោះចេញពីគណនីរបស់លោក Turki Al-Sheikh ដែលជាប្រធានអាជ្ញាធរទូទៅសម្រាប់ការកម្សាន្តរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលវីដេអូមួយត្រូវបានភ្ជាប់ដែលបង្ហាញពីម្ចាស់ពាន Ballon d’Or ប្រាំសម័យដែលបានទទួលស្លាកប្រធានក្រុម និងអាវរបស់គាត់សម្រាប់ការប្រកួតមិត្តភាព។ គួររំលឹកផងដែរថា ថ្ងៃទី19នេះ PSG និងត្រូវជួបជាមួយក្រុម Saudi All-Star ដែលមានកីឡាករមកពីក្លិប Al-Nassr និង Al-Hilal បញ្ចូលគ្នា៕ ប្រភព : GOAL
[ Continue reading ]Joao Cancelo ខិតជិតការចាកចេញពី Man City ក្រោយមិនសូវបានលេង
ខ្សែការពារ Joao Cancelo របស់ក្រុម Manchester City កំពុងទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបផ្សេងៗជាច្រើន បន្ទាប់ពីជួបការលំបាកក្នុងការរក្សាតំណែងជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Pep Guardiola កាលពីពេលថ្មីៗនេះ។ The Telegraph បានរាយការណ៍ថា Cancelo ហាក់ដូចជាកំពុងប្រឈមមុខនឹងអនាគតមិនច្បាស់លាស់នៅ Man City។ ខ្សែការពាររូបនេះបានចាប់ផ្តើមតែម្តងគត់ចាប់តាំងពីការប្រកួត World Cup ដែលបានធ្វើឱ្យមានការចាប់អារម្មណ៍ពីក្លឹបនានានៅទូទាំងទ្វីបអឺរ៉ុប ។ ក្លឹបនៅ Champions League នៅអ៊ីតាលី អេស្ប៉ាញ អាឡឺម៉ង់ និងអ៊ីតាលី សុទ្ធតែកំពុងតាមដានស្ថានភាពរបស់គាត់ ហើយអាចធ្វើការតាមប្រមាញ់ហត្ថលេខានៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ។ កីឡាករវ័យ 28 ...
[ Continue reading ]អតីតកីឡាករ Arsenal មួយរូប ត្រូវបានក្រុមនៅ Premier League ចាប់អារម្មណ៍៍
ខ្សែបម្រើ Matteo Guendouzi អតីតកីឡាកររបស់ក្រុមកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថាបានទទួលការផ្តល់ជូនកិច្ចសន្យាពីក្លឹបសម្ងាត់មួយនៅលីកកំពូលអង់គ្លេស Premier League។ L’Equipe រាយការណ៍ថាខ្សែបម្រើសញ្ជាតិបារាំងកាន់តែខិតជិតជាមួយនឹងការផ្តល់ជូនកិច្ចសន្យាផ្ទាល់ខ្លួនពីក្លឹប Premier League ប៉ុន្តែ Marseille មិនទាន់ដឹងថាក្រុមមួយណាកំពុងតែចង់បានគាត់។ ពួកគេសង្ស័យថា Aston Villa គឺជាក្លឹបដែលចាប់អារម្មណ៍ ប៉ុន្តែមិនបានបញ្ជាក់ពីអំណះអំណាងអ្វីច្បាស់លាស់ពេកនោះទេ។ Guendouzi បានបង្ហាញពីការរីកចម្រើនយ៉ាងខ្លាំងចាប់តាំងពីបានចូលរួមជាមួយ Marseille ដោយលេងនៅ Champions League និង World Cup ក្នុងប៉ុន្មានខែថ្មីៗនេះ។ គាត់បានបង្ហាញខ្លួន 78 ប្រកួតឱ្យ Marseille ...
[ Continue reading ]Josko Gvardiol គ្រោងបន្តអាជីពជាមួយ Leipzig រហូតចប់ឆ្នាំនេះ
ខ្សែការពារសញ្ជាតិក្រូអាត Josko Gvardiol ដែលកំពុងតែជាគោលដៅរបស់ក្រុមមេឃខៀវ Manchester City ប្រហែលជាគ្មានគម្រោងចាកចេញពីក្លិប RB Leipzig នៅឡើយទេ។ យោងតាមលោក Florian Plettenberg របស់សារព័ត៌មាន Sky Germany បានបញ្ជាក់ថាខ្សែការពារ Josko Gvardiol គ្រោងនឹងស្នាក់នៅជាមួយក្លឹបលើសពីឆ្នាំ 2023 ទៅមុខទៀត។ កីឡាករសញ្ជាតិក្រូអាតវ័យ 20 ឆ្នាំរូបនេះបានស្ថិតនៅលើគោលដៅនៃក្រុមខ្លាំងនៅអឺរ៉ុបជាច្រើន រួមទាំង Manchester City ផងដែរ ប៉ុន្តែវាហាក់ដូចជារដូវក្តៅឆ្នាំ 2024 គឺជាពេលដែលគាត់នឹងចាកចេញពី Leipzig។ លោក ...
[ Continue reading ]Barcelona យកឈ្នះ AT Madrid ក្នុងលទ្ធផលតានតឹងជាទីបំផុត
Barcelona ទទួលបានជ័យជម្នះយ៉ាងលំបាកលើក្រុម Atletico Madrid ដោយសារការស៊ុតបញ្ចូលទីរបស់កីឡាករ Ousmane Dembele ដែលធ្វើឲ្យក្រុមរបស់លោក Xavi ស្ថិតនៅកំពូលតារាង ដាច់គេ3ពិន្ទុ។ Barca បានបង្កើតឱកាសតិចតួច ប៉ុន្តែសុទ្ធតែមានគុណភាពទាំងអស់។ Dembele រកបានគ្រាប់បាល់តែមួយគ្រាប់ ខណៈដែល Araujo និង Andreas Christensen បានបង្ហាញទម្រង់លេងដ៏គួរឲ្យកោតសរសើរនៅតំបន់ការពារកណ្តាល ដើម្បីបង្កើតការនាំមុខបីពិន្ទុលើគូប្រជែង Real Madrid ក្នុងតារាងនៃលីកកំពូលអេស្ប៉ាញ La Liga។ ការងារបន្ទាប់របស់ក្រុមអ្នកមានបុណ្យ FC Barcelona គឺជំនួបទល់និងក្រុម Real Betis ...
[ Continue reading ]Maguire មិនសាកសមជាប្រធានក្រុម Man Utd ដោយសារតែបញ្ហានេះ
លោក Paul Parker បានចេញមកធ្វើការរិះគន់ខ្សែការពារ Harry Maguire ចំៗដោយថារូបគេមិនសមជាប្រធានក្រុមបិសាចក្រហម Manchester United នោះទេ ដោយលោក Erik ten Hag គួរតែផ្តល់ផ្លាកប្រធានក្រុមទៅកីឡាករ Bruno Fernandez វិញ។ Parker បានប្រាប់ MyBettingSites ថា “និយាយដោយស្មោះត្រង់ ស្ថានភាពជាមួយ Harry Maguire មានភាពអាម៉ាស់ឥឡូវនេះ។ វិធីដែលគាត់កំពុងដណ្តើមតំណែងពី Bruno Fernandes គឺអាក្រក់ណាស់។ គាត់មិនគួរធ្វើបែបនោះទេ ហើយ Erik ...
[ Continue reading ]Juventus និង Spurs កំពុងតែប្រជែងគ្នាដើម្បីនាំយក Zidane
យោងតាមរបាយការណ៍ជាច្រើន លោក Zinedine Zidane គ្រោងត្រូវតែងតាំងជាគ្រូបង្វឹកជម្រើសជាតិបារាំង បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោក World Cup 2022។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែគ្រូបង្វឹកក្រុមជម្រើសជាតិបារាំង Didier Deschamps បន្តកុងត្រាថ្មីរហូតដល់ឆ្នាំ 2026 ឥឡូវនេះ Zidane អាចនិងបន្តជាអ្នកគ្រប់គ្រងក្លិបម្តងទៀត។ សម្រាប់ Juventus នេះគឺជាការជំរុញទឹកចិត្តដ៏សំខាន់មួយ ខណៈដែលពួកគេមើលឃើញថា Zidane ជាអ្នកស្នងតំណែងរបស់លោក Massimiliano Allegri ។ អ្វីដែលគួរឲ្យចាប់អារម្មណ័នោះគឺ សារព័ត៌មាន Fichajes បានរាយការណ៍ថាក្លិប Tottenham Hotspur ក៏កំពុងតែសម្លឹងឃើញលោក ...
[ Continue reading ]កីឡាករ Wolves មួយរូបនេះ កំពុងតែជិតក្នុងការមកលេងឲ្យ Barcelona
ក្លិបអ្នកមានបុណ្យ FC Barcelona កំពុងតែស្ថិតក្នុងដំណាក់កាលល្អមួយសម្រាប់ការឈានមកដល់ចុងបញ្ចប់នៃការចុះកុងត្រានាំយកកីឡាករ Ruben Neves ពីក្រុម Wolverhampton នៅរដូវក្តៅក្រោយ។ យោងទៅតាមសារព័ត៌មាន SPORT បានឲ្យដឹងថា ខាងសាមីខ្លួនផ្ទាល់ យល់ថាក្លិប Barcelona ជាគោលដៅមួយដែលរូបគេចង់ទៅ ដោយបានបដិសេដសំណើរជាច្រើនប៉ុន្មានឆ្នាំចុងក្រោយ ដើម្បីបានទៅលេងឲ្យ Barcelona។ ថ្វីត្បិតតែ Ruben Neves ទទួលបានភ្លើងខៀវក្នុងការចាកចេញពី Wolves ក៏ដោយ ប៉ុន្តែអ្នកចាត់ការទូទៅក្លិប Barcelona លោក Xavi នៅតែមិនទាន់មានភាពច្បាស់លាស់ក្នុងការនាំយក Neves ដើម្បីជំនួសតំណែងរបស់ Sergio Busquets៕ ...
[ Continue reading ]មកដឹងពីយោបល់របស់គ្រូក្រុមជម្រើសជាតិថៃ មុនប៉ះគ្នាជាមួយកម្ពុជាយប់នេះ
មុនការប្រកួតរវាងក្រុមគោព្រៃកម្ពុជា ទល់និងក្រុមឆាងសឹកថៃ លោក Mano Polking ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិថៃបានបញ្ជាក់យ៉ាងច្បាស់ពីគំនិតរបស់លោកផ្តាល់សម្រាប់ការប្រកួតចុងក្រោយនៃពានរង្វាន់ AFF Mistubishi Electric Cup។ គ្រូបង្វឹករូបនេះ បានលើកឡើងថា “ការប្រកួតនេះនឹងក្លាយជាការប្រកួតចុងក្រោយ នៃវគ្គចែកពូល ហើយយើងនឹងលេងនៅចំពោះមុខអ្នកគាំទ្របាល់ទាត់ថៃ ដូច្នេះសម្រាប់យើង គោលដៅគឺដើម្បីឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ យើងត្រូវតែរក្សាការទទួលជ័យជម្នះ យើងស្ថិតក្នុងកន្លែងដ៏ល្អមួយដែលយើងបានលេងក្នុងផ្ទះ អ្នករាល់គ្នាបានត្រៀមខ្លួនជាស្រេច ហើយមានទំនុកចិត្តថាពួកគេអាចឈ្នះ”។ លោក Polking ក៏បាននិយាយអំពីសមត្ថភាពរបស់ក្រុមកម្ពុជាដែរ ដោយបានបញ្ជាក់ថា “កម្ពុជា ជាក្រុមដែលមានកីឡាករវ័យក្មេង ហើយលេងជាមួយគ្នាយូរហើយ និងមានវិធីច្បាស់លាស់ក្នុងការប្រកួតបែបវាយលុក បង្កើតការលេងពីខាងក្រោយច្រើន។ ដូចនេះសម្រាប់ពួកយើង យើងបានរៀបចំផែនការបន្ទាន់មួយ ហើយយើងមានទំនុកចិត្តថាយើងនឹងធ្វើបានល្អ និងឈ្នះ”៕
[ Continue reading ]មកដឹងពីអ្វីដែល Ronaldo ទទួលបាន ក្រោយចុះកុងត្រាជាមួយក្លិប Al-Nassr
កាលពីពេលថ្មីៗនេះ ព័ត៌មានមួយបានធ្វើឲ្យពិភពបាល់ទាត់ភ្ញាក់ផ្អើលជាខ្លាំង ដោយខ្សែប្រយុទ្ធ Cristiano Ronaldo បានធ្វើការចុះកុងត្រាជាមួយក្លិបនៅប្រទេសអារ៉ាប៊ីសាអូឌីត Al-Nassr ក្នុងកិច្ចសន្យាតម្លៃកប់ពពក ធ្វើឲ្យ Ronaldo ក្លាយជាកីឡាករដែលទទួលបានប្រាក់ពលកម្មច្រើនបំផុតក្នុងពិភពកីឡាបាល់ទាត់ទាំងមូល។ ប៉ុន្តែក្រៅពីប្រាក់ចំនួនប្រមាណ 75លានដុល្លារក្នុងមួយឆ្នាំនោះ ម្ចាស់ពាន Ballon D’or 5សម័យរូបនេះនិងទទួលបានអ្វីផ្សេងជាច្រើន។ យោងតាមសេចក្ដីរាយការណ៍ពី Saudi Media បានឱ្យដឹងថា Cristiano Ronaldo ត្រូវបានផ្តល់ជូននូវរថយន្តឯកជនចំនួន 5 គ្រឿងនិងវិមានមួយខ្នងដែលមានទីតាំងស្ថិតនៅទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអ៊ូឌីតដោយនៅទីនោះមានក្រុមហ៊ុនសន្តិសុខពេញលេញ មានផ្សារទំនើប អាងហែលទឹក តារាងបាល់បោះ ទីលានបាល់ទាត់ រួមទាំងភោជនីយដ្ឋានចំនួន3 ដែលជាកម្មសិទ្ធិរបស់ ...
[ Continue reading ]