Bayern Munich ដាក់តម្លៃខ្លួន Kingsley Coman យ៉ាងច្បាស់លាស់

ស្របពេលដែលរបាយការណ៍មួយចំនួនបានលើកឡើងថា ក្លិបអធិរាជស Real Madrid កំពុងតែសម្លឹងឃើញការនាំយកខ្សែប្រយុទ្ធ Kingsley Coman នៅពេលនេះសាមីខ្លួនក្លិប Bayern Munich បានចេញមកបញ្ជាក់យ៉ាងច្បាស់អំពីតម្លៃខ្លួនរបស់គេ។

ក្នុងករណីដែល Real Madrid ក៏ដូចជាក្លិបដទៃមានបំណងបំបែកបំបាក់កីឡាករសញ្ជាតិបារាំងរូបនេះចេញពីទឹកដីអាឡឺម៉ង់ពិតមែន ក្លិបទាំងនោះត្រូវការប្រាក់យ៉ាងតិច 100លានអឹរ៉ូ នេះបើយោងទៅតាមការរាយការណ៍របស់ Calciomercato។

នេះអាចជាតម្លៃដែលសមរម្យមួយ ក្រោមមូលហេតុដែលកុងត្រារបស់ Coman ជាមួយ Bayern Munich នៅសល់ពេលច្រើន ពោលគឺនិងផុតកំណត់នៅឆ្នាំ 2027៕

ប្រភព : Calciomercato