កីឡាករ Xavi Simons បានឲ្យតម្រុយថាខ្លួនពិតជាចង់ត្រលប់មកលេងនៅ Paris Saint-Germain វិញមែន ដោយសារតែជីវិតរបស់គេជាមួយនិងក្លិប PSV Eindhoven ហាក់មានភាពស្ងប់ស្ងាត់ សោះកក្រោះខ្លាំងពេក។

ថ្វីត្បិតតែកីឡាកររូបនេះបានវិវត្តន៍ខ្លួនទៅជាកីឡាករសំខាន់របស់ PSV ដោយរកបាន 13គ្រាប់និងបញ្ជូនឲ្យមិត្តរួមក្រុមស៊ុតចូល 5ដងក៏ពិតមែន ប៉ុន្តែកីឡាករវ័យ19ឆ្នាំរូបនេះបានលើកឡើងថាគាត់ពិតជានឹកជីវិតនៅទីក្រុង Paris ជាខ្លាំង។

ថ្លែងទៅកាន់ NoS Sport កីឡាករសញ្ជាតិហូឡង់ Xavi Simons បានឲ្យដឹងថា “ខ្ញុំពិតជានឹកបារាំងមែន។ ទីក្រុងប៉ារីសពិតជាល្អអស្ចារ្យមែន។ ខ្ញុំមានអារម្មណ៍ថានឹកវាដោយសារតែអ្វីៗគ្រប់យ៉ាងនៅ Eindhoven ហាក់មានភាពស្ងប់ស្ងាត់ខ្លាំងពេក”៕
ប្រភព : NoS Sport