Real Madrid បដិសេដសំណើររបស់ PSG ក្នុងការទិញយកខ្សែប្រយុទ្ធមួយនេះ

យោងតាមរបាយការណ៍ពី El Nacional បានឱ្យដឹងថា PSG បានផ្តល់សំណើរតម្លៃ 135 លានអឺរ៉ូដើម្បីចុះហត្ថលេខាលើ Vinicius Junior ពី Real Madrid។

យ៉ាងណាក៏ដោយ ក្រុមម្ចាស់ពាន Champions League 14សម័យមួយនេះបានធ្វើការបដិសេដភ្លាមៗសម្រាប់សំណើររបស់ក្រុមអ្នកមានបារាំង ដែលកំពុងតែតាមរកខ្សែប្រយុទ្ធថ្មីៗចូលមកក្រុមរបស់ខ្លួន។


របាយការណ៍​អះអាង​ថា Vinicuis Jr គឺមិនមែនសម្រាប់លក់នោះឡើយ ក្នុងកាលៈទេសៈណាក៏ដោយ ប៉ុន្តែកិច្ចព្រមព្រៀងផ្លាស់ប្តូរ Vinicius ជាមួយនិង Kylian Mbappe អាចជាស្ថានភាពសមរម្យមួយដែល Real Madrid អាចនិងគិតពិចារណាជាមុន៕

ប្រភព : El Nacional