ក្រោយឃើញពីទម្រង់លេង ក៏ដូចជាបញ្ហាកីឡាករដែលរងរបួសជាច្រើននាក់រួចមក ពេលនេះលោក Jurgen Klopp កំពុងតែរៀបផែនការក្នុងការចាយវាយកម្រិតធំនៅរដូវក្តៅ ក្រោយចប់រដូវកាល 2022-2023 នេះ។

អ្វីដែលកាន់តែពិសេសនោះគឺ លោក Jurgen Klopp គ្រោងនឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពី Fenway Sport Group ដែលជាម្ចាស់ក្លឹប Liverpool សម្រាប់ការផ្លាស់ប្តូរកីឡាករនៅរដូវក្តៅ ខណៈដែលគ្រូបង្វឹកមួយនេះមានបំណងចង់កសាងក្រុមឡើងវិញ នេះបើយោងតាមកាសែត The Times ។

Jude Bellingham គឺជាអាទិភាពជាក់ស្តែងសម្រាប់ហង្សក្រហមនៅរដូវក្តៅនេះ ខណៈដែលពួកគេក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរសម្រាប់ខ្សែបម្រើ Matheus Nunes របស់ Wolves ផងដែរ៕
ប្រភព : The Times