ក្លិប Paris Saint-Germain ពេលនេះមានបំណងចង់លក់ Neymar ចេញពីក្លិបកាន់តែឆាប់គឺកាន់តែល្អ ក្រោយរូបគេបានធ្វើការរិះគន់ទៅលើមិត្តរួមក្រុមក្នុងលក្ខណះមិនផ្តល់ការគោរព ក្នុងជំនួបទល់និង Monaco។

ម្ចាស់ពានរង្វាន់ Ligue 1 ពេលនេះត្រូវបានគេរាយការណ៍ថាឈានដល់កម្រិតដែលខ្លួនអស់ការអត់ធ្មត់ជាមួយកីឡាករសញ្ជាតិប្រេស៊ីលនេះហើយ ដោយក្លិបត្រៀមខ្លួនរួចរាល់ដើម្បីរកអ្នកជំនួសតំណែងរូបគេនៅពេលដែលទីផ្សារដោះដូរកីឡាករនៅរដូវក្តៅ បើកជាផ្លូវការ។

គួររំលឹកផងដែរថា PSG បានទិញ Neymar មកពី Barcelona ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោក 222លានអឺរ៉ូកាលពីឆ្នាំ 2017 ហើយពេលនេះអាចនិងរកផ្លូវបំបែកឲ្យ Neymar ស្របពេលមានភាពរកាំរកូសជាមួយមិត្តរួមក្រុមជាច្រើន៕
ប្រភព : GOAL