ក្លិបបិសាចក្រហម Manchester United អាចនិងកំពុងតែស្វែងរកខ្សែប្រយុទ្ធថ្មីនៅរដូវក្តៅខាងមុខ ប៉ុន្តែលោក Paul Parker បានចេញមុខព្រមានក្លិបនេះថាកីឡាករ Pierre-Emerick Aubameyang មិនមែនជាកីឡាករសាកសមសម្រាប់ក្លិបនោះទេ។

បន្ទាប់ពីការចាកចេញរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo កាលពីខែវិច្ឆិកា ក្លិបយក្សអង់គ្លេសមួយនេះនៅតែមិនទាន់អាចរកដំណោះស្រាយរយះពេលវែងបាននៅឡើយ ស្របពេលដែល Wout Weghorst ត្រូវបានគេចាត់ទុកថាជាដំណោះស្រាយត្រឹមរយះពេលខ្លីប៉ុណ្ណោះ ហើយប្រហែលជាមិនអាចបន្តលេងនៅ Man Utd បានទៀតនោះទេ ក្រោយចប់ភារកិច្ចខ្ចីជើង។

ចំពោះបញ្ហាមួយនេះ អតីតខ្សែការពាររបស់បិសាចក្រហមបានលើកឡើងថា “សម្រាប់ Aubayemang រាងពិបាកបន្តិចប៉ុន្តែមិនជាបញ្ហាសំខាន់ទេ។ អ្វីដែលសំខាន់នោះគេ រូបគេមិនល្អគ្របគ្រាន់សម្រាប់តំណែងនៅ Man United នោះឡើយ ហើយខ្ញុំមិនគិតថា Erik ten Hag និងពិចារណានាំយកគេនោះទេ”៕
ប្រភព : ESPN