គេតាមចង់បានពេក ពេលនេះ Man Utd ដាក់តម្លៃខ្លួនចំៗសម្រាប់ Rashford ហើយ

នៅមួយរយះចុងក្រោយនេះ កីឡាករ Marcus Rashford បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយស៊ុតបញ្ចូលទីសឹងរាល់ប្រកួត ជាហេតុធ្វើឲ្យក្រុមជាច្រើនកំពុងតែចង់ចែចូវកីឡាកររូបនេះ។

យោងទៅតាមរបាយការណ៍ពី Express បានឲ្យដឹងថា ព្រោះការចង់បានពីក្លិបធំៗនៅអឺរ៉ុប ពេលនេះបិសាចក្រហម Manchester United បានទម្លាក់តម្លៃច្បាស់ៗក្នុងករណីដែលក្លិបណាមួយចង់សាកសួរ Rashford ដោយតម្លៃចាប់ផ្តើមនោះគឺ 120លានផោនសម្រាប់កីឡាករសញ្ជាតិអង់គ្លេសរូបនេះ។


គួររំលឹកផងដែរថា Rashford នៅមិនទាន់បានចុះកុងត្រាថ្មីជាមួយ Man Utd នៅឡើយទេ ថ្វីត្បិតតែលក្ខខណ្ឌពិសេសមួយក្នុងកុងត្រាដែលចារថាគេអាចនិងបន្តកុងត្រាបច្ចុប្បន្នរហូតដល់ឆ្នាំ 2024 ក៏ដោយ៕

ប្រភព : Express