អ្នកចាត់ការរបស់ Barcelona លោក Xavi បាននិយាយទាំងទំនុកចិត្តថា កីឡាកររបស់លោកមិនដែលបារម្ភអំពីរឿងអាស្រូវដែលថា Barcelona បានធ្វើការស៊ីសំណូកជាមួយអាជ្ញាកណ្តាលនោះឡើយ ដោយផ្តោតសំខាន់តែលើការប្រកួតប៉ុណ្ណោះ។

ភាពស្មោះត្រង់របស់ក្លិបត្រូវបានគេដាក់ក្នុងការចោទប្រកាន់ ក្រោយការផ្ទេរប្រាក់ចំនួន33ដងផ្សេងៗគ្នារបស់ក្លិប ត្រូវបានផ្ទេរទៅក្រុមហ៊ុនដែលលោក Jose Maria Enrique Negreir ជាប្រធាន ហើយលោក Negreir ក៏មានប្រវត្តិធ្លាប់ជាអតីតអនុប្រធានសមាគមន៍អាជ្ញាកណ្តាលរបស់ប្រទេសអេស្ប៉ាញផងដែរ។

យ៉ាងណាក្តី លោក Xavi បានធ្វើការឆ្លើយតបទៅវិញយ៉ាងធម្មតាថា “ថ្ងៃនេះយើងផ្តោតទៅលើតែ Cadiz នោះទេ។ យើងគិតតែចំពោះកូនក្រុម និងមិត្តរួមការងាររបស់យើង ហើយរឿងរ៉ាវដែលបានចោទប្រកាន់មកយើងមិនមានឥទ្ធិពលអ្វីនោះឡើយ”៕
ប្រភព : GOAL