អ្នកមានបុណ្យ FC Barcelona កំពុងតែត្រៀមរៀបចំយុទ្ធនាការលក់កីឡាករទ្រង់ទ្រាយធំ ដើម្បីបានប្រាក់យកមកទិញកីឡាករថ្មីចូលសម្រាប់រដូវកាលក្រោយ។

យោងទៅតាមច្បាប់របស់ La Liga ក្លិបមួយនេះត្រូវលក់កីឡាករចេញឲ្យបានប្រាក់ប្រមាណ 200លានអឺរ៉ូដើម្បីឲ្យស្របទៅតាមច្បាប់ប្រាក់បៀវត្សដ៏តឹងតែងរបស់លីកកំពូលអេស្ប៉ាញ។

បញ្ជីកីឡាករដែល Barcelona ត្រូវលក់ចេញមិនទាន់មានភាពច្បាស់លាស់ ប៉ុន្តែកីឡាករដែលគេរំពឹងច្រើនថានឹងចាកចេញនៅចុងរដូវកាលនេះ គឺកីឡាករ Jordi Alba ដែលមានតម្លៃខ្លួនប្រមាណ38លានអឺរ៉ូ៕
ប្រភព : Sport+