Chamberlain គ្រោងចាកចេញពី Liverpool ស្របពេល Arthur មិននៅបន្តទៀតឡើយ

អនាគតរបស់កីឡាករខ្សែបម្រើពីររូបរបស់ Liverpool រួមមាន Alex Oxlade-Chamberlain ក៏ដូចជា Arthur Melo អាចនឹងត្រូវបានសម្រេចរួចរាល់ មុនចប់រដូវកាលនេះ។

សម្រាប់កីឡាករ Chamberlain រូបគេអាចនឹងចាកចេញពីហង្សក្រហមនៅរដូវកាលនេះ ដោយបច្ចុប្បន្នមិនទាន់មានការចរចារបន្តកុងត្រាថ្មីអ្វីនៅឡើយ ស្របពេលដែលកុងត្រាបច្ចុប្បន្នរបស់គេ នឹងផុតកំណត់នៅចុងរដូវកាល។


ដោយឡែកកីឡាករ Arthur Melo ក៏នឹងត្រលប់ទៅក្លិបដើមរបស់ខ្លួនវិញ ពោលគឺក្លិបសេះបង្កង់ Juventus។ កីឡាកររូបនេះបានបង្ហាញខ្លួនត្រឹមតែ14នាទីប៉ុណ្ណោះឲ្យ Liverpool រួចក៏បានរងរបួសរហូតមកទល់ពេលនេះ៕

ប្រភព : Fabrizio Romano