CEO របស់ Bayern ពន្យល់ពីការសម្រេចដេញគ្រូបង្វឹកចេញ

ប្រធានក្លិប Bayern Munich លោក Oliver Kahn បានលើកឡើងពីការប្រែប្រួលនៃទម្រង់លេងជារួមរបស់ក្រុម ដែលជាហេតុផលចម្បងសម្រាប់ការបណ្តេញលោក Julian Nagelsmann ចេញពីតំណែងយ៉ាងភ្ញាក់ផ្អើល។ Bayern បាន​ចែកផ្លូវ​ជាមួយ​អ្នកចាត់ការ​វ័យ 35 ឆ្នាំ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​សុក្រ ហើយ​បាន​ជំនួស​គាត់​ដោយ​អតីត​គ្រូបង្វឹក Chelsea លោក Thomas Tuchel ។ ក្រោយអ្វីៗត្រូវបានសម្រេចជាផ្លូវការ Kahn បាន​និយាយ​អំពី​មូលហេតុ​នៃ​ការ​បណ្តេញ​អ្នក​ចាត់​ការ​ទូទៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្លិប។ អតីតអ្នកចាំទីរបស់ Bayern រូបនេះបានឲ្យដឹងថា “យើង​បាន​យល់​ឃើញ​ថា គុណភាព​នៃ​ក្រុម​របស់​យើង បាន​ចាប់ផ្តើមធ្លាក់ចុះជាលំដាប់ បើ​ទោះ​បី​ជា​យើងបានលើកពានលីកកំពូលរដូវកាលមុនក៏ដោយ។ បន្ទាប់ពីការប្រកួត World Cup ...

[ Continue reading ]

Man Utd ចូលរួមជាមួយ Man City នឹង Liverpool សម្រាប់ការតាមយក​ Kovacic

បិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាជាក្រុមចុងក្រោយដែលបានបង្ហាញពីចំណាប់អារម្មណ៍ចង់បានខ្សែបម្រើ Mateo Kovacic ពីក្រុមតោខៀវ Chelsea។ យោងទៅតាមសារព័ត៌មាន 90min បានលើកឡើងថា ការចរចារបន្តកុងត្រាថ្មីរវាង Chelsea និង Kovacic ត្រូវបានរាំងស្ទះជាបណ្តោះអាសន្ន ស្របពេលដែលកីឡាកររូបនេះនៅសល់ពេលត្រឹមមួយឆ្នាំទៀតប៉ុណ្ណោះជាមួយ Chelsea។ ក្លិបធំៗដូចជា Liverpool, Manchester City ហើយពេលនេះ Man United ក៏បានត្រៀមរៀបចំសំណើរសម្រាប់ហត្ថលេខារបស់ខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះនៅទីផ្សារដោះដូរកីឡាកររដុវក្តៅក្រោយ៕ ប្រភព : 90min

[ Continue reading ]

Cucurella សារភាពរឿងអាម៉ាស់របស់ខ្លួនមួយ ពាក់ព័ន្ធនិង Enzo Fernandez

ខ្សែការពារស្លាបឆ្វេងរបស់ក្រុមតោខៀវ Chelsea កីឡាករ Marc Cucurella ទើបតែហ៊ានសារភាពរឿងមួយដែលខ្លួនបានធ្វើ ពាក់ព័ន្ធនឹងការផ្ទេររបស់កីឡាករ Enzo Fernandez។ Enzo បានចូលរួមជាមួយ Chelsea ក្នុងការផ្ទេរដែលមានតម្លៃរហូតទៅដល់ 106លានផោន ធ្វើឲ្យរូបគេក្លាយជាកីឡាករដែលមានតម្លៃផ្ទេរថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស។ អ្វីដែលចម្លែកនោះគឺ Cucurella បែរជាមិនដែលស្គាល់ Enzo ជាអ្នកណា ដែលជាហេតុធ្វើឲ្យរូបគេសម្រេចចិត្តស្វែងរកប្រវត្តិរបស់ Enzo នៅក្នុងគេហទំព័រ Google មុនឃើញវត្តមានរបស់គេនៅក្នុងការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ2022៕

[ Continue reading ]

Ronaldo និយាយជាលក្ខណះបើកចំហរពីពេលវេលាលំបាករបស់ខ្លួន

ខ្សែប្រយុទ្ធប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ បានទទួលសារភាពថាផ្លូវបំបែករបស់ខ្លួនជាមួយអតីតក្លិប Manchester United ជាដំណើរមួយដែលលំបាកបំផុតរបស់ខ្លួន។ អ្វីៗបានចាប់ផ្តើមឡើងកាលពីដើមរដូវកាលនេះ ដោយ Ronaldo លែងក្លាយជាកីឡាករដែលស្ថិតក្នុងគម្រោងរបស់លោក Erik ten Hag។ រូបគេក៏បានចែកផ្លូវគ្នាមុនការប្រកួត World Cup ហើយក៏បានទៅរួមរស់នៅទ្រនំថ្មីជាមួយក្លិបអារ៉ាប៊ីសាអូឌីត Al-Nassr។ ថ្លែងទៅកាន់ Sport TV+ Ronaldo បាននិយាយថា “ជួនកាលអ្នកត្រូវជួបការលំបាកដើម្បីដឹងច្បាស់ថានរណានៅក្បែរយើងពេលមានរឿងលំបាក។ ខ្ញុំមិនមានអ្វីត្រូវលាក់បាំងអំពីចំណុចអាក្រក់របស់ខ្ញុំឡើយ ព្រោះខ្ញុំគ្មានពេលត្រូវស្តាយក្រោយនោះឡើយ”៕ ប្រភព : Sport TV+

[ Continue reading ]

Chamberlain គ្រោងចាកចេញពី Liverpool ស្របពេល Arthur មិននៅបន្តទៀតឡើយ

អនាគតរបស់កីឡាករខ្សែបម្រើពីររូបរបស់ Liverpool រួមមាន Alex Oxlade-Chamberlain ក៏ដូចជា Arthur Melo អាចនឹងត្រូវបានសម្រេចរួចរាល់ មុនចប់រដូវកាលនេះ។ សម្រាប់កីឡាករ Chamberlain រូបគេអាចនឹងចាកចេញពីហង្សក្រហមនៅរដូវកាលនេះ ដោយបច្ចុប្បន្នមិនទាន់មានការចរចារបន្តកុងត្រាថ្មីអ្វីនៅឡើយ ស្របពេលដែលកុងត្រាបច្ចុប្បន្នរបស់គេ នឹងផុតកំណត់នៅចុងរដូវកាល។ ដោយឡែកកីឡាករ Arthur Melo ក៏នឹងត្រលប់ទៅក្លិបដើមរបស់ខ្លួនវិញ ពោលគឺក្លិបសេះបង្កង់ Juventus។ កីឡាកររូបនេះបានបង្ហាញខ្លួនត្រឹមតែ14នាទីប៉ុណ្ណោះឲ្យ Liverpool រួចក៏បានរងរបួសរហូតមកទល់ពេលនេះ៕ ប្រភព : Fabrizio Romano

[ Continue reading ]

Barcelona ត្រៀមរះកីឡាករទ្រង់ទ្រាយធំ មុនទីផ្សារដោះដូរកីឡាករមកដល់

អ្នកមានបុណ្យ FC Barcelona កំពុងតែត្រៀមរៀបចំយុទ្ធនាការលក់កីឡាករទ្រង់ទ្រាយធំ ដើម្បីបានប្រាក់យកមកទិញកីឡាករថ្មីចូលសម្រាប់រដូវកាលក្រោយ។ យោងទៅតាមច្បាប់របស់ La Liga ក្លិបមួយនេះត្រូវលក់កីឡាករចេញឲ្យបានប្រាក់ប្រមាណ 200លានអឺរ៉ូដើម្បីឲ្យស្របទៅតាមច្បាប់ប្រាក់បៀវត្សដ៏តឹងតែងរបស់លីកកំពូលអេស្ប៉ាញ។ បញ្ជីកីឡាករដែល Barcelona ត្រូវលក់ចេញមិនទាន់មានភាពច្បាស់លាស់ ប៉ុន្តែកីឡាករដែលគេរំពឹងច្រើនថានឹងចាកចេញនៅចុងរដូវកាលនេះ គឺកីឡាករ Jordi Alba ដែលមានតម្លៃខ្លួនប្រមាណ38លានអឺរ៉ូ៕ ប្រភព : Sport+

[ Continue reading ]

Xavi ថាក្លិបខ្លួនតែងតែលើករឿងអាស្រូវជាមួយអាជ្ញាកណ្តាលមកលេងសើចរហូត

អ្នកចាត់ការរបស់ Barcelona លោក Xavi បាននិយាយទាំងទំនុកចិត្តថា កីឡាកររបស់លោកមិនដែលបារម្ភអំពីរឿងអាស្រូវដែលថា Barcelona បានធ្វើការស៊ីសំណូកជាមួយអាជ្ញាកណ្តាលនោះឡើយ ដោយផ្តោតសំខាន់តែលើការប្រកួតប៉ុណ្ណោះ។ ភាពស្មោះត្រង់របស់ក្លិបត្រូវបានគេដាក់ក្នុងការចោទប្រកាន់ ក្រោយការផ្ទេរប្រាក់ចំនួន33ដងផ្សេងៗគ្នារបស់ក្លិប ត្រូវបានផ្ទេរទៅក្រុមហ៊ុនដែលលោក​ Jose Maria Enrique Negreir ជាប្រធាន ហើយលោក Negreir ក៏មានប្រវត្តិធ្លាប់ជាអតីតអនុប្រធានសមាគមន៍អាជ្ញាកណ្តាលរបស់ប្រទេសអេស្ប៉ាញផងដែរ។ យ៉ាងណាក្តី លោក Xavi បានធ្វើការឆ្លើយតបទៅវិញយ៉ាងធម្មតាថា “ថ្ងៃនេះយើងផ្តោតទៅលើតែ Cadiz នោះទេ។ យើងគិតតែចំពោះកូនក្រុម និងមិត្តរួមការងាររបស់យើង ហើយរឿងរ៉ាវដែលបានចោទប្រកាន់មកយើងមិនមានឥទ្ធិពលអ្វីនោះឡើយ”៕ ប្រភព : GOAL

[ Continue reading ]

គេតាមចង់បានពេក ពេលនេះ Man Utd ដាក់តម្លៃខ្លួនចំៗសម្រាប់ Rashford ហើយ

នៅមួយរយះចុងក្រោយនេះ កីឡាករ Marcus Rashford បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយស៊ុតបញ្ចូលទីសឹងរាល់ប្រកួត ជាហេតុធ្វើឲ្យក្រុមជាច្រើនកំពុងតែចង់ចែចូវកីឡាកររូបនេះ។ យោងទៅតាមរបាយការណ៍ពី Express បានឲ្យដឹងថា ព្រោះការចង់បានពីក្លិបធំៗនៅអឺរ៉ុប ពេលនេះបិសាចក្រហម Manchester United បានទម្លាក់តម្លៃច្បាស់ៗក្នុងករណីដែលក្លិបណាមួយចង់សាកសួរ Rashford ដោយតម្លៃចាប់ផ្តើមនោះគឺ 120លានផោនសម្រាប់កីឡាករសញ្ជាតិអង់គ្លេសរូបនេះ។ គួររំលឹកផងដែរថា Rashford នៅមិនទាន់បានចុះកុងត្រាថ្មីជាមួយ Man Utd នៅឡើយទេ ថ្វីត្បិតតែលក្ខខណ្ឌពិសេសមួយក្នុងកុងត្រាដែលចារថាគេអាចនិងបន្តកុងត្រាបច្ចុប្បន្នរហូតដល់ឆ្នាំ 2024 ក៏ដោយ៕ ប្រភព : Express

[ Continue reading ]

Paul Parker ថា Aubameyang មិនល្អគ្រប់គ្រាន់សម្រាប់ Man Utd នោះឡើយ

ក្លិបបិសាចក្រហម Manchester United អាចនិងកំពុងតែស្វែងរកខ្សែប្រយុទ្ធថ្មីនៅរដូវក្តៅខាងមុខ ប៉ុន្តែលោក Paul Parker បានចេញមុខព្រមានក្លិបនេះថាកីឡាករ Pierre-Emerick Aubameyang មិនមែនជាកីឡាករសាកសមសម្រាប់ក្លិបនោះទេ។ បន្ទាប់ពីការចាកចេញរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo កាលពីខែវិច្ឆិកា ក្លិបយក្សអង់គ្លេសមួយនេះនៅតែមិនទាន់អាចរកដំណោះស្រាយរយះពេលវែងបាននៅឡើយ ស្របពេលដែល Wout Weghorst ត្រូវបានគេចាត់ទុកថាជាដំណោះស្រាយត្រឹមរយះពេលខ្លីប៉ុណ្ណោះ ហើយប្រហែលជាមិនអាចបន្តលេងនៅ Man Utd បានទៀតនោះទេ ក្រោយចប់ភារកិច្ចខ្ចីជើង។ ចំពោះបញ្ហាមួយនេះ អតីតខ្សែការពាររបស់បិសាចក្រហមបានលើកឡើងថា “សម្រាប់ Aubayemang រាងពិបាកបន្តិចប៉ុន្តែមិនជាបញ្ហាសំខាន់ទេ។ អ្វីដែលសំខាន់នោះគេ រូបគេមិនល្អគ្របគ្រាន់សម្រាប់តំណែងនៅ Man United ...

[ Continue reading ]

PSG ត្រៀមរួចរាល់ក្នុងការលក់​ Neymar ក្រោយមានរឿងល្អក់កករគ្នាក្នុងក្រុម

ក្លិប​ Paris Saint-Germain ពេលនេះមានបំណងចង់លក់ Neymar ចេញពីក្លិបកាន់តែឆាប់គឺកាន់តែល្អ ក្រោយរូបគេបានធ្វើការរិះគន់ទៅលើមិត្តរួមក្រុមក្នុងលក្ខណះមិនផ្តល់ការគោរព ក្នុងជំនួបទល់និង Monaco។ ម្ចាស់ពានរង្វាន់ Ligue 1 ពេលនេះត្រូវបានគេរាយការណ៍ថាឈានដល់កម្រិតដែលខ្លួនអស់ការអត់ធ្មត់ជាមួយកីឡាករសញ្ជាតិប្រេស៊ីលនេះហើយ ដោយក្លិបត្រៀមខ្លួនរួចរាល់ដើម្បីរកអ្នកជំនួសតំណែងរូបគេនៅពេលដែលទីផ្សារដោះដូរកីឡាករនៅរដូវក្តៅ បើកជាផ្លូវការ។ គួររំលឹកផងដែរថា PSG បានទិញ Neymar មកពី Barcelona ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោក 222លានអឺរ៉ូកាលពីឆ្នាំ 2017 ហើយពេលនេះអាចនិងរកផ្លូវបំបែកឲ្យ Neymar ស្របពេលមានភាពរកាំរកូសជាមួយមិត្តរួមក្រុមជាច្រើន៕ ប្រភព : GOAL

[ Continue reading ]