អតីតម្ចាស់ក្លិប Chelsea លួចចាយលុយ 103លានដើម្បីក្លិប Vitesse កាលនៅជាម្ចាស់ក្លិប Chelsea

ក្លឹបហូឡង់ Vitesse បានទទួលប្រាក់កម្ចីចំនួន 103លានផោន ដែលប្រាក់ទាំងនោះជាប្រាក់កម្ចីពីអតីតម្ចាស់ក្លឹប Chelsea លោក Roman Abramovich ដែលរបាយការណ៍ថ្មីៗនេះទើបតែបានរកឃើញ។ នេះ​បើ​យោង​តាម​ព័ត៌មាន​ផ្តាច់​មុខ​ពី​កាសែត The Guardian ដែល​សរសេរ​ថា Abramovich បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​មូលនិធិ​ដល់​ការ​កាន់កាប់ Vitesse ឆ្នាំ 2010 ដែល​ត្រូវ​បាន​ដឹកនាំ​ដោយ​អតីត​កីឡាករ​អន្តរជាតិហ្សកហ្ស៊ី Merab Jordania។ ការរកឃើញដែលកើតចេញពីទិន្នន័យដែលបានលេចធ្លាយដែលគេស្គាល់ថាជាឯកសារ Oligarch ហាក់ដូចជាបង្ហាញថាការបម្រុងទុកសម្ងាត់ត្រូវបានទទួលជាច្រើនដង ដែលបានចុះបញ្ជីនៅក្នុងកន្លែងបង់ពន្ធនៅបរទេស។ ដោយសារតែបែបនេះហើយទើប Vitesse បានស្ថិតនៅលើរ៉ាដានៃសមាគមបាល់ទាត់ហូឡង់រួចហើយ ជុំវិញទំនាក់ទំនងរបស់ពួកគេជាមួយ Abramovich៕ ប្រភព : The ...

[ Continue reading ]

Arsenal រៀបចំចងជើងរបស់ Saka ឲ្យជាប់ស្របពេលកំពុងឡើងជើង

យោងតាមអ្នកកាសែត Haydn Dodge ក្លិបកំពូលតារាងនៅលីកកំពូលអង់គ្លេស Arsenal កំពុងស្វែងរកការផ្តល់ជូនកិច្ចសន្យាដ៏រឹងមាំមួយទៅយុវជនដែលកំពុងតែធ្វើបានល្អទាំងលំដាប់ក្លិប នឹងលំដាប់ជាតិ ពោលគឺកីឡាករ Bukayo Saka។ កីឡាករសញ្ជាតិអង់គ្លេសបច្ចុប្បន្នគឺជាទស្សនវិស័យដ៏ក្តៅគគុកមួយនៅទូទាំងទ្វីបអឺរ៉ុប ហើយក្រុមកាំភ្លើងធំចង់បន្តស្នាក់នៅកីឡដ្ឋាន Emirates លើសពីកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ទៅទៀត ប៉ុន្តែគិតត្រឹមពេលនេះ ភាគីទាំងពីរបានឈានដល់ការជាប់គាំងក្នុងកិច្ចពិភាក្សាបន្តកិច្ចសន្យារបស់Saka ដែលកំពុងស្វែងរកការបន្ថែម 120 លានផោនក្នុងកិច្ចសន្យារបស់គាត់។ គោលដៅសំខាន់របស់ Arsenal នៅពេលនេះគឺការដាក់បញ្ចុលប្រាក់ 120លានផោនចូលទៅក្នុងកិច្ចសន្យាផ្តាច់កុងត្រារបស់ Saka ក្រោមមូលហេតុដែលថាកុងត្រាបច្ចុប្បន្នរបស់រូបគេនៅមានសុពលភាពត្រឹមតែមួយឆ្នាំទៀតតែប៉ុណ្នោះ ហើយកីឡាករវ័យក្មេងរូបនេះត្រូវបានគេចាត់ទុកថាជាកីឡាករវ័យក្មេងល្អមួយក្នុងចំណោមកីឡាករវ័យក្មេងល្អបំផុតលើលោក៕ ប្រភព : Haydn Dodge via CaughtOffside

[ Continue reading ]

ក្តីសង្ឃឹមរបស់ Spurs ក្នុងការនាំយក Nagelsmann អាចនឹងត្រូវបាត់បង់ដោយសារមូលហេតុមួយនេះ

ក្តីសង្ឃឹមរបស់ក្លិបមាន់ខ្នាយមាស Tottenham Hotspurs ក្នុងការផ្ទេរយកគ្រូបង្វឹកលោក Julian Nagelsmann ត្រូវបានធ្លាក់ចុះយ៉ាងគំហុក ខណៈដែលអតីតគ្រូបង្វឹកក្រុម Bayern Munich ត្រូវបានគេរាយការណ៍ថាចង់រង់ចាំមុនពេលសម្រេចចិត្តសម្រាប់គោលដៅបន្ទាប់របស់គាត់។ គ្រូបង្វឹកវ័យក្មេងសញ្ជាតិអាឡឺម៉ង់រូបនេះត្រូវបានបណ្តេញចេញពីតំណែងជាគ្រូបង្វឹក Bayern កាលពីថ្ងៃសុក្រ បើទោះបីជាក្រុមរបស់គាត់ឈានដល់វគ្គ 8ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League និងកំពុងឈរនៅលេខ 2 ក្នុងលីគដោយឃ្លាតគ្នាត្រឹមមួយពិន្ទុក៏ដោយ។ ខណៈដែលអតីតគ្រូបង្វឹកក្រុម Paris Saint-Germain និង Chelsea លោក Thomas Tuchel បានចូលមកជំនួសលោក Nagelsmann ភ្លាមៗ ការងារជាគ្រូថ្មីរបស់ Tottenham ...

[ Continue reading ]

Raphael Varane ថាខ្លួននឹងចូលរួមជាមួយក្រុមតែពីរប៉ុណ្ណោះបើសិនជាចេញពី Man Utd ​មែន

ខ្សែការពារកណ្តាល Raphael Varane បានបង្ហើបថាមានក្លឹបតែពីរប៉ុណ្ណោះដែលគាត់នឹងចាកចេញពីក្លឹប Manchester United ដោយអាជីពរបស់គាត់ទំនងជានឹងបញ្ចប់នៅកីឡដ្ឋាន Old Trafford។ ខ្សែការពារដែលឈ្នះពាន World Cup  បានចូលរួមជាមួយបិសាចក្រហមពី Real Madrid  នៅរដូវក្តៅឆ្នាំ 2021។ គាត់បានចំណាយពេល 10 ឆ្នាំដែលមិនអាចបំភ្លេចបាននៅក្នុងប្រទេសអេស្ប៉ាញមុននោះ ជាមួយនឹងជ័យជម្នះក្នុងក្របខ័ណ្ឌ Champions League 4 ដងជាមួយនឹងក្រុម Real Madrid។ រូបគេក៏ធ្លាប់ជាកីឡាកររបស់ក្រុម Lens នៅប្រទេសបារាំងដែរ ហើយពេលនេះគេថានឹងមិនមានក្លិបទីបួននៅក្នុងអាជីពគេនោះឡើយ។ Varane បានប្រាប់ទស្សនាវដ្តី GQ ...

[ Continue reading ]

ឪពុករបស់ Mac Allister ទម្លាយរឿងក្លិបផ្សេងៗតេមកកូនរបស់ខ្លួន

ឪពុករបស់ខ្សែបម្រើកំពុងទទួលបានការចាប់អារម្មណ៍ Alexis Mac Allister បានអះអាងថាក្លឹបជាច្រើនកំពុងទាក់ទងជាមួយកូនប្រុសរបស់គាត់ចំពេលមានការចាប់អារម្មណ៍ពីតោខៀវ Chelsea។ Carlos Mac Allister ដែលជាឪពុករបស់កីឡាករអន្តរជាតិអាហ្សង់ទីនបានស្នើថាក្លឹបជាច្រើនកំពុងបង្ហាញចំណាប់អារម្មណ៍លើខ្សែបម្រើរូបនេះ ប៉ុន្តែពួកគេនឹងធ្វើការសម្រេចចិត្តចុងក្រោយអំពីអនាគតរបស់គាត់បន្ទាប់ពីបានពិភាក្សាជាមួយក្លឹបបច្ចុប្បន្នរបស់គាត់ពោលគឺក្លិប Brighton and Hove Albion។ ថ្លែងទៅកាន់ ESPN លោក Carlos Mac Allister បាននិយាយថា “ក្លឹបកំពុងចាប់ផ្តើមតេមកយើងយើងសម្រាប់ Alexis ប៉ុន្តែមិនមានការពិភាក្សាច្បាស់លាស់ទេឥឡូវនេះ។ យើងនឹងសម្រេចចិត្តរួមគ្នាជាមួយ Brighton ពួកគេសមនឹងទទួលបានការគោរព។ យើងនឹងជ្រើសរើសគម្រោងដ៏ល្អបំផុតដោយផ្អែកលើគ្រូបង្វឹកផងដែរ ហើយវាមិនមានអ្វីពាក់ព័ន្ធជាមួយនិងលុយនោះទេ”៕

[ Continue reading ]

សហព័ន្ធបាល់ទាត់ប្រេស៊ីល ទទួលស្គាល់ពីចំណាប់អារម្មណ៍ទៅលើ Carlo Ancelotti

ប្រធានសហព័ន្ធបាល់ទាត់ប្រេស៊ីល លោក Ednaldo Rodrigues បាននិយាយថា Carlo Ancelotti គឺជាបេក្ខជនកំពូលរបស់សមាគមបាល់ទាត់ប្រេស៊ីល CBF ដើម្បីចូលកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិ។ លោក Ancelotti ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការងារនេះ ម្តងហើយម្តងទៀត ចាប់តាំងពីការចាកចេញរបស់គ្រូបង្វឹកមុនលោក Tite បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតាកាលពីឆ្នាំមុន។ ទោះបីជា Real Madrid និង Ancelotti បដិសេធកាលពីខែកុម្ភៈថាមិនមានការទាក់ទងជាមួយប្រទេសនៅអាមេរិកខាងត្បូងក៏ដោយ ក៏តារាប្រេស៊ីល Rodrygo និង Ederson បានលើកឡើងថា មានរឿងជាច្រើនទៀតទៀតនៅពីក្រោយនេះ។ លោក Rodrigues បាននិយាយទៅកាន់ Reuters ថា ...

[ Continue reading ]

ឱកាសនៃការផ្ទេរសម្រាប់ Harry Kane ទៅ Bayern កាន់តែមានសង្ឃឹមខ្ពស់

គ្រូបង្វឹកថ្មីរបស់ Bayern Munich លោក Thomas Tuchel អាចដើរតួយ៉ាងសំខាន់ក្នុងការជួយក្លឹបផ្ទេរគោលដៅផ្ទេរកីឡាករ Harry Kane នៅរដូវក្តៅនេះ នេះបើយោងតាមរបាយការណ៍។ យោងតាមអ្នកកាសែតបាល់ទាត់អាល្លឺម៉ង់ Christian Falk បានឱ្យដឹងថា ឱកាសរបស់ Bayern ក្នុងការតាមយក Kane បានទទួលការជំរុញដ៏សំខាន់មួយ ជាមួយនឹងអនាគតរបស់ខ្សែប្រយុទ្ធ Tottenham កាន់តែរង្គោះរង្គើម្តងទៀតនៅមុនទីផ្សារដោះដូរកីឡាកររដូវក្តៅ។ វាត្រូវបានគេអះអាងថា ឱកាសដើម្បីទទួលបាន Kane កាន់តែធំឥឡូវនេះដែល Tuchel បានចូលរួម ដោយ Spurs រំពឹងថានឹងទាមទារលើសពី 100 លានផោនសម្រាប់ប្រធានក្រុមម្រើសជាតិអង់គ្លេសរូបនេះ៕ ...

[ Continue reading ]

Morata អាចនឹងត្រឡប់ទៅក្លិបចាស់របស់ខ្លួនវិញ

យោងទៅតាមពាក្យចចាមអារ៉ាមនាពេលថ្មីៗនេះ ខ្សែប្រយុទ្ធ Alvaro Morata ត្រូវបានគេជឿថាកំពុងតែអន្ទះសារចង់ចាកចេញពីទ្រនំបច្ចុប្បន្នរបស់ខ្លួន ពោលគឺក្លិប Atletico Madrid នៅរដូវក្តៅនេះ។ គោលដៅបន្ទាប់របស់ Morata គឺការចាកចេញពីលីកកំពូលអេស្ប៉ាញ ដើម្បីទៅលេងនៅលីកកំពូលអ៊ីតាលីសារជាថ្មី ប៉ុន្តែចំពោះក្លិបណាមួយគឺមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។ ក្លិបដូចជា Roma, AC Milan នឹងអតីតក្លិបរបស់ Morata ផ្ទាល់ គឺ Juventus សុទ្ធតែស្ថិតនៅក្នុងរ៉ាដារបស់ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះជានិច្ច៕ ប្រភព : Calciomercato

[ Continue reading ]

Balogun ពិភាក្សាពីអនាគតរបស់ខ្លួន ស្របពេលកំពុងតែរះចែងចាំងនៅបារាំង

កីឡាករ Folarin Balogun គឺជាបុរសដែលមានតំរូវការក្នុងកម្រិតក្នុងស្រុក និងអន្តរជាតិ ដោយខ្សែប្រយុទ្ធដែលគ្រប់គ្រងដោយក្លិប Arsenal រូបនេះកំពុងតែត្រូវបានសាកសួរអំពីផែនការអនាគតរបស់គាត់។ ខ្សែ​ប្រយុទ្ធ​វ័យ 21 ឆ្នាំ​រូប​នេះ​កំពុង​ចាប់​អារម្មណ៍​ក្នុង​ការ​ខ្ចី​ជើង​នៅ​ក្លិប Reims នៅ Ligue 1 ក្នុង​រដូវ​កាល​នេះ ដោយ​រក​បាន 18 គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន 29 ប្រកួត​ក្នុង​គ្រប់​កម្មវិធី​ប្រកួត។ ឥឡូវនេះ Balogun ត្រូវបានជាប់នៅក្នុងសមរភូមិរវាងអង់គ្លេស និងសហរដ្ឋអាមេរិក ខណៈដែលគាត់នៅតែមានសិទ្ធិតំណាងឲ្យប្រទេសទាំងពីរ។ កីឡាកររូបនេះបានឲ្យដឹងថា “ច្បាស់ណាស់​បើយោងទៅតាមកុងត្រា គឺខ្ញុំត្រូវទៅ Arsenal វិញ ព្រោះកិច្ចសន្យាខ្ចីជើងមានតែមួយឆ្នាំ ប៉ុន្តែខ្ញុំមិនទាន់ច្បាស់ចំពោះអ្វីៗនៅអនាគតនៅឡើយទេ។ អ្វីៗក៏អាចកើតឡើងដែរក្នុងពិភពបាល់ទាត់ ...

[ Continue reading ]

Aguero ដាស់តឿនឲ្យ Laporta ដុតដៃដុតជើងនាំ Messi មក​ Barcelona វិញ

Sergio Aguero នៅតែមានក្តីសង្ឃឹម ដោយគិតថា Lionel Messi អាចត្រលប់ទៅអតីតក្លិប Barcelona វិញ ហើយថែមទាំងបានជំរុញឱ្យប្រធានក្លិបលោក Joan Laporta ខិតខំប្រឹងប្រែងដើម្បីសម្រេចបានកិច្ចព្រមព្រៀងនេះ។ Messi បានចាកចេញពីក្លិបទាំងទឹកភ្នែកកាលពីឆ្នាំ 2021 ដើម្បីចូលរួមជាមួយ PSG ក្នុងកិច្ចសន្យារយះពេល 2 ឆ្នាំ ហើយពេលនេះពាក្យចចាមអារ៉ាមជាច្រើនក៏បានចាប់ផ្តើមផ្ទុះឡើងវិញ ស្របពេលដែល Messi មិនទាន់ឈានដល់ការសម្រេចបន្តកុងត្រាថ្មីជាមួយក្លិបបារាំង។ អតីតមិត្តរួមក្រុម កីឡាករ Aguero ក៏បានលើកឡើងថាវាមានសង្ឃឹម 50-50 សម្រាប់ Messi ក្នុងការត្រលប់មកកាន់ទឹកដី​ Camp ...

[ Continue reading ]