Arsenal រៀបចំចងជើងរបស់ Saka ឲ្យជាប់ស្របពេលកំពុងឡើងជើង

យោងតាមអ្នកកាសែត Haydn Dodge ក្លិបកំពូលតារាងនៅលីកកំពូលអង់គ្លេស Arsenal កំពុងស្វែងរកការផ្តល់ជូនកិច្ចសន្យាដ៏រឹងមាំមួយទៅយុវជនដែលកំពុងតែធ្វើបានល្អទាំងលំដាប់ក្លិប នឹងលំដាប់ជាតិ ពោលគឺកីឡាករ Bukayo Saka។

កីឡាករសញ្ជាតិអង់គ្លេសបច្ចុប្បន្នគឺជាទស្សនវិស័យដ៏ក្តៅគគុកមួយនៅទូទាំងទ្វីបអឺរ៉ុប ហើយក្រុមកាំភ្លើងធំចង់បន្តស្នាក់នៅកីឡដ្ឋាន Emirates លើសពីកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ទៅទៀត ប៉ុន្តែគិតត្រឹមពេលនេះ ភាគីទាំងពីរបានឈានដល់ការជាប់គាំងក្នុងកិច្ចពិភាក្សាបន្តកិច្ចសន្យារបស់Saka ដែលកំពុងស្វែងរកការបន្ថែម 120 លានផោនក្នុងកិច្ចសន្យារបស់គាត់។


គោលដៅសំខាន់របស់ Arsenal នៅពេលនេះគឺការដាក់បញ្ចុលប្រាក់ 120លានផោនចូលទៅក្នុងកិច្ចសន្យាផ្តាច់កុងត្រារបស់ Saka ក្រោមមូលហេតុដែលថាកុងត្រាបច្ចុប្បន្នរបស់រូបគេនៅមានសុពលភាពត្រឹមតែមួយឆ្នាំទៀតតែប៉ុណ្នោះ ហើយកីឡាករវ័យក្មេងរូបនេះត្រូវបានគេចាត់ទុកថាជាកីឡាករវ័យក្មេងល្អមួយក្នុងចំណោមកីឡាករវ័យក្មេងល្អបំផុតលើលោក៕

ប្រភព : Haydn Dodge via CaughtOffside