ក្តីសង្ឃឹមរបស់ Spurs ក្នុងការនាំយក Nagelsmann អាចនឹងត្រូវបាត់បង់ដោយសារមូលហេតុមួយនេះ

ក្តីសង្ឃឹមរបស់ក្លិបមាន់ខ្នាយមាស Tottenham Hotspurs ក្នុងការផ្ទេរយកគ្រូបង្វឹកលោក Julian Nagelsmann ត្រូវបានធ្លាក់ចុះយ៉ាងគំហុក ខណៈដែលអតីតគ្រូបង្វឹកក្រុម Bayern Munich ត្រូវបានគេរាយការណ៍ថាចង់រង់ចាំមុនពេលសម្រេចចិត្តសម្រាប់គោលដៅបន្ទាប់របស់គាត់។

គ្រូបង្វឹកវ័យក្មេងសញ្ជាតិអាឡឺម៉ង់រូបនេះត្រូវបានបណ្តេញចេញពីតំណែងជាគ្រូបង្វឹក Bayern កាលពីថ្ងៃសុក្រ បើទោះបីជាក្រុមរបស់គាត់ឈានដល់វគ្គ 8ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League និងកំពុងឈរនៅលេខ 2 ក្នុងលីគដោយឃ្លាតគ្នាត្រឹមមួយពិន្ទុក៏ដោយ។ ខណៈដែលអតីតគ្រូបង្វឹកក្រុម Paris Saint-Germain និង Chelsea លោក Thomas Tuchel បានចូលមកជំនួសលោក Nagelsmann ភ្លាមៗ ការងារជាគ្រូថ្មីរបស់ Tottenham បានក្លាយជាទំនេរបន្ទាប់ពីក្លិបបានចែកផ្លូវជាមួយលោក Antonio Conte កាលពីថ្ងៃអាទិត្យ។


យ៉ាងណាក្តី បើយោងទៅតាមការរាយការណ៍របស់ Evening Standard បានឲ្យដឹងថា លោក Nagelsmann ចង់មានពេលគិតឲ្យបានច្រើនជាមុនសិន ស្របពេលដែលក្លិបផ្សេងៗដូចជា Chelsea, Real Madrid នឹង PSG ក៏ចង់បានគ្រូរូបនេះដូចគ្នា៕

ប្រភព​​ : Evening Standard