ខ្សែការពារកណ្តាល Raphael Varane បានបង្ហើបថាមានក្លឹបតែពីរប៉ុណ្ណោះដែលគាត់នឹងចាកចេញពីក្លឹប Manchester United ដោយអាជីពរបស់គាត់ទំនងជានឹងបញ្ចប់នៅកីឡដ្ឋាន Old Trafford។

ខ្សែការពារដែលឈ្នះពាន World Cup បានចូលរួមជាមួយបិសាចក្រហមពី Real Madrid នៅរដូវក្តៅឆ្នាំ 2021។ គាត់បានចំណាយពេល 10 ឆ្នាំដែលមិនអាចបំភ្លេចបាននៅក្នុងប្រទេសអេស្ប៉ាញមុននោះ ជាមួយនឹងជ័យជម្នះក្នុងក្របខ័ណ្ឌ Champions League 4 ដងជាមួយនឹងក្រុម Real Madrid។ រូបគេក៏ធ្លាប់ជាកីឡាកររបស់ក្រុម Lens នៅប្រទេសបារាំងដែរ ហើយពេលនេះគេថានឹងមិនមានក្លិបទីបួននៅក្នុងអាជីពគេនោះឡើយ។

Varane បានប្រាប់ទស្សនាវដ្តី GQ ថា “ខ្ញុំអាចនឹងបញ្ចប់អាជីពរបស់ខ្ញុំនៅទីក្រុង Madrid ឬនៅទីក្រុង Manchester ឬនៅ Lens។ វាប្រាកដណាស់ថាខ្ញុំនឹងមិនចូលរួមជាមួយក្លឹបផ្សេងទេ ប៉ុន្តែ ម៉ាឌ្រីដ វាហាក់ដូចជាស្មុគស្មាញសម្រាប់ខ្ញុំ ជាធម្មតាយើងមិនត្រលប់មកវាវិញទេ។ ដូចនេះទំនងជាខ្ញុំបញ្ចប់ជាមួយ Manchester ឬ Lens ហើយ”៕
ប្រភព : GQ Magazine