ឪពុករបស់ខ្សែបម្រើកំពុងទទួលបានការចាប់អារម្មណ៍ Alexis Mac Allister បានអះអាងថាក្លឹបជាច្រើនកំពុងទាក់ទងជាមួយកូនប្រុសរបស់គាត់ចំពេលមានការចាប់អារម្មណ៍ពីតោខៀវ Chelsea។

Carlos Mac Allister ដែលជាឪពុករបស់កីឡាករអន្តរជាតិអាហ្សង់ទីនបានស្នើថាក្លឹបជាច្រើនកំពុងបង្ហាញចំណាប់អារម្មណ៍លើខ្សែបម្រើរូបនេះ ប៉ុន្តែពួកគេនឹងធ្វើការសម្រេចចិត្តចុងក្រោយអំពីអនាគតរបស់គាត់បន្ទាប់ពីបានពិភាក្សាជាមួយក្លឹបបច្ចុប្បន្នរបស់គាត់ពោលគឺក្លិប Brighton and Hove Albion។

ថ្លែងទៅកាន់ ESPN លោក Carlos Mac Allister បាននិយាយថា “ក្លឹបកំពុងចាប់ផ្តើមតេមកយើងយើងសម្រាប់ Alexis ប៉ុន្តែមិនមានការពិភាក្សាច្បាស់លាស់ទេឥឡូវនេះ។ យើងនឹងសម្រេចចិត្តរួមគ្នាជាមួយ Brighton ពួកគេសមនឹងទទួលបានការគោរព។ យើងនឹងជ្រើសរើសគម្រោងដ៏ល្អបំផុតដោយផ្អែកលើគ្រូបង្វឹកផងដែរ ហើយវាមិនមានអ្វីពាក់ព័ន្ធជាមួយនិងលុយនោះទេ”៕