ប្រធានសហព័ន្ធបាល់ទាត់ប្រេស៊ីល លោក Ednaldo Rodrigues បាននិយាយថា Carlo Ancelotti គឺជាបេក្ខជនកំពូលរបស់សមាគមបាល់ទាត់ប្រេស៊ីល CBF ដើម្បីចូលកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិ។

លោក Ancelotti ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការងារនេះ ម្តងហើយម្តងទៀត ចាប់តាំងពីការចាកចេញរបស់គ្រូបង្វឹកមុនលោក Tite បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតាកាលពីឆ្នាំមុន។ ទោះបីជា Real Madrid និង Ancelotti បដិសេធកាលពីខែកុម្ភៈថាមិនមានការទាក់ទងជាមួយប្រទេសនៅអាមេរិកខាងត្បូងក៏ដោយ ក៏តារាប្រេស៊ីល Rodrygo និង Ederson បានលើកឡើងថា មានរឿងជាច្រើនទៀតទៀតនៅពីក្រោយនេះ។

លោក Rodrigues បាននិយាយទៅកាន់ Reuters ថា “Ancelotti ត្រូវបានគោរពជាឯកច្ឆ័ន្ទក្នុងចំណោមកីឡាករ មិនត្រឹមតែ Ronaldo Nazario ឬ Vinicius Jr ប៉ុណ្ណោះទេ ប៉ុន្តែកីឡាករទាំងអស់ដែលបានលេងឱ្យគាត់។ ខ្ញុំពិតជាកោតសរសើរគាត់ចំពោះភាពស្មោះត្រង់របស់គាត់ ក្នុងរបៀបដែលគាត់ធ្វើការ និងការងាររបស់គាត់ជាប់លាប់។ ចូរមានជំនឿលើព្រះ រង់ចាំពេលវេលាសមស្រប ហើយយើងនឹងមើលថាតើយើងអាចធ្វើវាបានឬអត់ ខណៈដែលយើងស្វែងរកគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិប្រេស៊ីល”៕
ប្រភព : Reuters