កីឡាករ Folarin Balogun គឺជាបុរសដែលមានតំរូវការក្នុងកម្រិតក្នុងស្រុក និងអន្តរជាតិ ដោយខ្សែប្រយុទ្ធដែលគ្រប់គ្រងដោយក្លិប Arsenal រូបនេះកំពុងតែត្រូវបានសាកសួរអំពីផែនការអនាគតរបស់គាត់។

ខ្សែប្រយុទ្ធវ័យ 21 ឆ្នាំរូបនេះកំពុងចាប់អារម្មណ៍ក្នុងការខ្ចីជើងនៅក្លិប Reims នៅ Ligue 1 ក្នុងរដូវកាលនេះ ដោយរកបាន 18 គ្រាប់ក្នុងការបង្ហាញខ្លួន 29 ប្រកួតក្នុងគ្រប់កម្មវិធីប្រកួត។ ឥឡូវនេះ Balogun ត្រូវបានជាប់នៅក្នុងសមរភូមិរវាងអង់គ្លេស និងសហរដ្ឋអាមេរិក ខណៈដែលគាត់នៅតែមានសិទ្ធិតំណាងឲ្យប្រទេសទាំងពីរ។

កីឡាកររូបនេះបានឲ្យដឹងថា “ច្បាស់ណាស់បើយោងទៅតាមកុងត្រា គឺខ្ញុំត្រូវទៅ Arsenal វិញ ព្រោះកិច្ចសន្យាខ្ចីជើងមានតែមួយឆ្នាំ ប៉ុន្តែខ្ញុំមិនទាន់ច្បាស់ចំពោះអ្វីៗនៅអនាគតនៅឡើយទេ។ អ្វីៗក៏អាចកើតឡើងដែរក្នុងពិភពបាល់ទាត់ ហើយវារំពឺងទៅលើការសន្ទនាដែលខ្ញុំមានជាមួយក្លិបនៅរដូវក្តៅ ដូចនេះយើងមានតែចាំមើលទាំងអស់គ្នា”៕
ប្រភព : GOAL