Aguero ដាស់តឿនឲ្យ Laporta ដុតដៃដុតជើងនាំ Messi មក​ Barcelona វិញ

Sergio Aguero នៅតែមានក្តីសង្ឃឹម ដោយគិតថា Lionel Messi អាចត្រលប់ទៅអតីតក្លិប Barcelona វិញ ហើយថែមទាំងបានជំរុញឱ្យប្រធានក្លិបលោក Joan Laporta ខិតខំប្រឹងប្រែងដើម្បីសម្រេចបានកិច្ចព្រមព្រៀងនេះ។

Messi បានចាកចេញពីក្លិបទាំងទឹកភ្នែកកាលពីឆ្នាំ 2021 ដើម្បីចូលរួមជាមួយ PSG ក្នុងកិច្ចសន្យារយះពេល 2 ឆ្នាំ ហើយពេលនេះពាក្យចចាមអារ៉ាមជាច្រើនក៏បានចាប់ផ្តើមផ្ទុះឡើងវិញ ស្របពេលដែល Messi មិនទាន់ឈានដល់ការសម្រេចបន្តកុងត្រាថ្មីជាមួយក្លិបបារាំង។


អតីតមិត្តរួមក្រុម កីឡាករ Aguero ក៏បានលើកឡើងថាវាមានសង្ឃឹម 50-50 សម្រាប់ Messi ក្នុងការត្រលប់មកកាន់ទឹកដី​ Camp Nou វិញ ក្នុងករណីដែលលោក Laporta ព្យាយាមឲ្យអស់ពីសមត្ថភាព៕

ប្រភព : MARCA