CEO របស់ Bayern ពន្យល់ពីការសម្រេចដេញគ្រូបង្វឹកចេញ

ប្រធានក្លិប Bayern Munich លោក Oliver Kahn បានលើកឡើងពីការប្រែប្រួលនៃទម្រង់លេងជារួមរបស់ក្រុម ដែលជាហេតុផលចម្បងសម្រាប់ការបណ្តេញលោក Julian Nagelsmann ចេញពីតំណែងយ៉ាងភ្ញាក់ផ្អើល។

Bayern បាន​ចែកផ្លូវ​ជាមួយ​អ្នកចាត់ការ​វ័យ 35 ឆ្នាំ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​សុក្រ ហើយ​បាន​ជំនួស​គាត់​ដោយ​អតីត​គ្រូបង្វឹក Chelsea លោក Thomas Tuchel ។ ក្រោយអ្វីៗត្រូវបានសម្រេចជាផ្លូវការ Kahn បាន​និយាយ​អំពី​មូលហេតុ​នៃ​ការ​បណ្តេញ​អ្នក​ចាត់​ការ​ទូទៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្លិប។


អតីតអ្នកចាំទីរបស់ Bayern រូបនេះបានឲ្យដឹងថា “យើង​បាន​យល់​ឃើញ​ថា គុណភាព​នៃ​ក្រុម​របស់​យើង បាន​ចាប់ផ្តើមធ្លាក់ចុះជាលំដាប់ បើ​ទោះ​បី​ជា​យើងបានលើកពានលីកកំពូលរដូវកាលមុនក៏ដោយ។ បន្ទាប់ពីការប្រកួត World Cup យើងជោគជ័យកាន់តែតិចទៅៗ និងទាក់ទាញ ភាពប្រែប្រួលខ្លាំងចំពោះទម្រង់លេងក្នុងរដូវកាលនេះ ទើបយើងសម្រេចចិត្តឲ្យបានមុនចប់រដូវកាល”

ប្រភព : GOAL