បិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាជាក្រុមចុងក្រោយដែលបានបង្ហាញពីចំណាប់អារម្មណ៍ចង់បានខ្សែបម្រើ Mateo Kovacic ពីក្រុមតោខៀវ Chelsea។

យោងទៅតាមសារព័ត៌មាន 90min បានលើកឡើងថា ការចរចារបន្តកុងត្រាថ្មីរវាង Chelsea និង Kovacic ត្រូវបានរាំងស្ទះជាបណ្តោះអាសន្ន ស្របពេលដែលកីឡាកររូបនេះនៅសល់ពេលត្រឹមមួយឆ្នាំទៀតប៉ុណ្ណោះជាមួយ Chelsea។

ក្លិបធំៗដូចជា Liverpool, Manchester City ហើយពេលនេះ Man United ក៏បានត្រៀមរៀបចំសំណើរសម្រាប់ហត្ថលេខារបស់ខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះនៅទីផ្សារដោះដូរកីឡាកររដុវក្តៅក្រោយ៕
ប្រភព : 90min