ខ្សែការពារស្លាបឆ្វេងរបស់ក្រុមតោខៀវ Chelsea កីឡាករ Marc Cucurella ទើបតែហ៊ានសារភាពរឿងមួយដែលខ្លួនបានធ្វើ ពាក់ព័ន្ធនឹងការផ្ទេររបស់កីឡាករ Enzo Fernandez។

Enzo បានចូលរួមជាមួយ Chelsea ក្នុងការផ្ទេរដែលមានតម្លៃរហូតទៅដល់ 106លានផោន ធ្វើឲ្យរូបគេក្លាយជាកីឡាករដែលមានតម្លៃផ្ទេរថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស។

អ្វីដែលចម្លែកនោះគឺ Cucurella បែរជាមិនដែលស្គាល់ Enzo ជាអ្នកណា ដែលជាហេតុធ្វើឲ្យរូបគេសម្រេចចិត្តស្វែងរកប្រវត្តិរបស់ Enzo នៅក្នុងគេហទំព័រ Google មុនឃើញវត្តមានរបស់គេនៅក្នុងការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ2022៕