យោងទៅតាមពាក្យចចាមអារ៉ាមនាពេលថ្មីៗនេះ ខ្សែប្រយុទ្ធ Alvaro Morata ត្រូវបានគេជឿថាកំពុងតែអន្ទះសារចង់ចាកចេញពីទ្រនំបច្ចុប្បន្នរបស់ខ្លួន ពោលគឺក្លិប Atletico Madrid នៅរដូវក្តៅនេះ។

គោលដៅបន្ទាប់របស់ Morata គឺការចាកចេញពីលីកកំពូលអេស្ប៉ាញ ដើម្បីទៅលេងនៅលីកកំពូលអ៊ីតាលីសារជាថ្មី ប៉ុន្តែចំពោះក្លិបណាមួយគឺមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។

ក្លិបដូចជា Roma, AC Milan នឹងអតីតក្លិបរបស់ Morata ផ្ទាល់ គឺ Juventus សុទ្ធតែស្ថិតនៅក្នុងរ៉ាដារបស់ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះជានិច្ច៕
ប្រភព : Calciomercato