កីឡាករ Pierre-Emerick Aubameyang បានធ្វើរឿងមួយដែលបានបង្កជាភាពភ្ញាក់ផ្អើល នៅលើទំព័រ Instagram ផ្លូវការរបស់ Chelsea ដែលបានប្រកាសពីការចាកចេញរបស់អ្នកចាត់ការ Graham Potter ។ កីឡាករជម្រើសជាតិហ្គាបុងរូបនេះ បានក្លាយជាកីឡាករមួយដែលគ្រូបង្វឹកមិនត្រូវការ ក្រោមការដឹកនាំរបស់អតីតអ្នកចាត់ការ Chelsea លោក Graham Potter ដោយមិនបានបង្ហាញខ្លួននៅក្នុងការប្រកួតណាមួយចាប់តាំងពីខែកុម្ភៈ ហើយត្រូវបានដកចេញពីក្រុមតោខៀវនៃក្របខ័ណ្ឌ Champions League មុនពេលការប្រកួតជុំទី 16 របស់ពួកគេជាមួយនឹងក្រុម Dortmund។ ខ្សែប្រយុទ្ធបានបង្ហាញពីការយល់ព្រមរបស់គាត់ចំពោះការសម្រេចចិត្តរបស់ក្លិបក្នុងការចែកផ្លូវជាមួយ Potter ដោយបានធ្វើការចុច like នៅលើការបង្ហោះដែលបានប្រកាសពីការចាកចេញរបស់អ្នកចាត់ការទូទៅ របស់គេហទំព័រផ្លូវការរបស់ Chelsea ...
[ Continue reading ]Liverpool ប្រហែលជាមិនបន្តតាម Matheus Nunes ទៀតនោះឡើយ
ហង្សក្រហម Liverpool នឹងសម្លឹងទៅរកគោលដៅផ្សេងទៀត បន្ទាប់ពី Wolves បានដកឃ្លាមួយនៅក្នុងកិច្ចសន្យារបស់ Matheus Nunes ទាក់ទងនឹងការផ្លាស់ប្តូរដែលអាចធ្វើទៅបានទៅកាន់កីឡដ្ឋាន Anfield។ ហង្សក្រហមបានខកខានមិនបានចុះកុងត្រាលើ Nunes មុនពេលគាត់ចុះហត្ថលេខាឲ្យ Wolves ពី Sporting Lisbon កាលពីរដូវក្តៅមុនម្តងហើយ។ ហង្សក្រហមត្រូវបានគេរំពឹងថានឹងត្រលប់ទៅរកខ្សែបម្រើកណ្តាលវិញ ប៉ុន្តែឥឡូវនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីដើរចេញពីកិច្ចព្រមព្រៀងនេះបើយោងតាមកាសែត The Telegraph ។ Wolves បានដកឃ្លាមួយដែលអាចឲ្យហង្សក្រហមផ្លាស់ប្តូរកីឡាករវ័យ 24 ឆ្នាំនៅចុងរដូវកាលនេះ។ តម្លៃរបស់ Nunes ហាក់ដូចជាហេតុផលមួយទៀតដែល Liverpool ទម្លាក់ការចាប់អារម្មណ៍។ Wolves ត្រូវបានគេជឿថាចង់បានលើសពី ...
[ Continue reading ]អតីតមិត្តរួមក្រុម Messi មួយរូប ទទូចឲ្យ Messi ត្រឡប់ទៅ Barcelona វិញ
Thierry Henry និយាយថា Lionel Messi គួរតែត្រលប់ទៅ Barcelona វិញ ស្របពេលដែលលើកឡើងយ៉ាងបើកចំហរពីអាកប្បកិរិយាមិនសមរម្យរបស់អ្នកគាំទ្រ PSG ទៅលើ Messi។ ម្ចាស់ពាន Ballon d’Or 7សម័យរូបនេះ រងការស្រែកគំហកកាន់តែច្រើនពីហ្វូងមនុស្ស ជាពិសេសអ្នកគាំទ្ររបស់ PSG នៅមុនពេលការប្រកួត Ligue 1 សម្រាប់ Paris Saint-Germain ទល់នឹង Lyon នៅថ្ងៃអាទិត្យ។ សំណួរបន្តត្រូវបានសួរថាតើរូបតំណាងអាហ្សង់ទីនមានការប្តេជ្ញាចិត្តយ៉ាងណាចំពោះអាជីពនៅបារាំង ដោយកិច្ចសន្យារបស់គាត់ក៏កាន់តែកៀកក្នុងការផុតកំណត់ផងដែរនោះ។ Henry ដែលបានលេងជាមួយ Messi ចន្លោះឆ្នាំ ...
[ Continue reading ]Erik ten Hag បញ្ជាក់ពីស្ថានភាពរបស់ Weghorst
អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Manchester United លោក Erik ten Hag បានធ្វើការលើកសរសើរពីកីឡាករ Wout Weghorst នៅពេលដែលត្រូវបានសួរអំពីអនាគតរបស់រូបគេជាមួយ Man Utd។ លោក ten Hag ហាក់ពេញចិត្ត Weghorst ជាខ្លាំង ក្រោយរូបគេមានសមត្ថភាពសម្រុកនៅខាងលើជ្រៅៗ ហើយអាចបង្កើតចន្លោះប្រហោងជាច្រើនដើម្បីជួយឲ្យមិត្តរួមក្រុមរបស់ខ្លួនរកគ្រាប់បាល់បាន ក៏ដូចជាចង្វាក់នៃការលេងជាមួយនឹងកីឡាករដទៃផងដែរ។ ថ្លែងទៅកាន់អ្នករាយការណ៍ព័ត៌មាន អ្នកចាត់ការសញ្ជាតិហូឡង់រូបនេះបានលើកឡើងថា “ជាការពិតណាស់ ខ្ញុំគិតថារូបគេមានសមត្ថភាពជាច្រើនដែលនេះជារឿងដ៏ល្អមួយ។ រូបគេអាចចាត់ទុកថាជាមេដឹកនាំនៃចង្វាក់ដេញយកបាល់ មិនត្រឹមតែប៉ុណ្ណោះ គេក៏មានជំនាញខាងនាំលេងជាមួយមិត្តរួមក្រុមរបស់គេផងដែរ។ រូបគេជាចំណែកមួយនៃភាពជោគជ័យរបស់យើងចាប់តាំងពីបុណ្យណូអែលមក”៕
[ Continue reading ]Leicester ចង់បាន Maguire វិញក្នុងលក្ខខណ្ឌមួយនេះ
គិតត្រឹមពេលនេះ ខ្សែការពារដែលបិសាចក្រហម Manchester United មិនសូវប្រើប្រាស់ កីឡាករ Harry Maguire អាចនឹងត្រលប់ទៅទ្រនំចាស់របស់ខ្លួនវិញ ដោយក្លិប Leicester City កំពុងតែពិចារណា។ Leicester រដូវកាលនេះបានធ្លាក់ទម្រង់លេងសឹងមិនគួរឲ្យជឿ ដោយកំពុងប្រយុទ្ធដើម្បីគេចចេញពីតំបន់កាត់ចោល ហើយបានរបូតរហូតទៅដល់ 49គ្រាប់សម្រាប់រដូវកាល 2022-2023 នេះ។ យោងទៅតាមរបាយការណ៍ថ្មីៗបានឲ្យដឹងថា ក្លិប Leicester កំពុងពិចារណានាំយក Maguire ដែលមិនសូវបានលេងជាប់លាប់ ពី Man Utd មកវិញក្នុងលក្ខខណ្ឌខ្ចីជើង ក្រោយការចាកចេញពីកីឡដ្ឋាន King Power Stadium ...
[ Continue reading ]Luis Diaz ក្លាយជាគោលដៅថ្មីរបស់ Barcelona
គិតត្រឹមពេលនេះ របាយការណ៍ជាច្រើនបានចង្អុលបង្ហាញថា ក្លិបអ្នកមានបុណ្យ FC Barcelona បានដាក់កីឡាករ Luis Diaz របស់ Liverpool ជាគោលដៅសំខាន់មួយសម្រាប់ទីផ្សារដោះដូរកីឡាករនៅរដូវក្តៅ។ ខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ីរូបនេះត្រូវបានគេជឿថាបានទាក់ទាញចំណាប់អារម្មណ៍របស់លោក Xavi ជាខ្លាំង ហើយជឿថារូបគេជាកីឡាករមួយដែលសាកសមជាមួយនឹងទម្រង់របស់គាត់។ យ៉ាងណាក្តី ការចុះកុងត្រាសម្រាប់ Diaz ហាក់មានភាពលំបាក ដោយសារតែកុងត្រាបច្ចុប្បន្នរបស់គេជាមួយក្លិបយក្សនៅអង់គ្លេសគឺមានសុពលភាពរហូតទោដល់ឆ្នាំ 2027 ស្របពេលដែលខាង Barcelona ក៏កំពុងតែយ៉ាប់យឺនជុំវិញបញ្ហាការហាមឃាត់របស់ច្បាប់ La Liga៕
[ Continue reading ]Kylian Mbappe ចង់ទៅលេងនៅ Real Madrid សម្រាប់ឆ្នាំ 2024
ខ្សែប្រយុទ្ធក្រុមអ្នកមានបារាំង Paris Saint-Germain កីឡាករ Kylian Mbappe ចង់ធ្វើការផ្លាស់ទៅក្លិបនៃក្តីស្រម៉ៃរបស់ខ្លួន ពោលគឺក្រុម Real Madrid ក្នុងឆ្នាំ 2024។ ពត៌មានជុំវិញការចាកចេញរបស់ Mbappe បានចាប់ផ្តើមសារជាថ្មី ក្រោយពេលដែល Mbappe បានប្រាប់ទៅកាន់មិត្តជិតស្និទ្ធរបស់ខ្លួនថាខ្លួនបានដាក់គោលដៅក្នុងការទៅលេងឲ្យ Real Madrid នៅឆ្នាំ 2024។ ទោះជាយ៉ាងណាក៏ដោយ Real Madrid ហាក់មិនទាន់បានពិភាក្សាអំពីការផ្ទេរនៅឡើយទេ ដោយសារតែការឈឺចាប់កាលពីឆ្នាំមុន ដែលធ្វើឲ្យក្លិបមួយនេះមានភាពស្រពិចស្រពិល។ អ្វីដែលជាកត្តាសំខាន់នោះគឺ Real Madrid នឹងចាប់ផ្តើមចរចារជាមួយរូបគេនៅពេលដែល Mbappe ក្លាយជាកីឡាករដែលមិនស្ថិតក្រោមកុងត្រារបស់ ...
[ Continue reading ]Aguero ជួបបញ្ហាបេះដូងម្តងទៀត កំឡុងពេល Live នៅលើ Twitch
អតីតខ្សែប្រយុទ្ធរបស់ក្លិប Barcelona និង Manchester City កីឡាករ Sergio Aguero មានបញ្ហាបេះដូងលោតខុសប្រក្រតី អំឡុងពេលផ្សាយផ្ទាល់នៅលើបណ្តាញសង្គម Twitch កាលពីយប់ថ្ងៃពុធ។ Aguero បានឈប់ហើយកៀបដើមទ្រូងរបស់គាត់មួយភ្លែតនៅពាក់កណ្តាលការផ្សាយផ្ទាល់នៅលើ Twitch ។ បន្ទាប់ពីផ្អាកមួយរយៈ កីឡាករអាហ្សង់ទីនបានទទួលស្គាល់ថាគាត់បានស៊ូទ្រាំនឹងបញ្ហាចង្វាក់បេះដូងមិនប្រក្រតី។ សំណាងល្អ នៅពេលដែលត្រូវបានគេសួរថាតើគាត់ត្រូវការជំនួសពីពេទ្យដែររឺទេ Aguero បែរជាឆ្លើយតបថាមិនអីនោះឡើយ។ គួររំលឹកផងដែរថា កីឡាកររូបនេះត្រូវបានបង្ខំចិត្តឲ្យលាឈប់ពីអាជីពបាល់ទាត់ក៏ត្រចះត្រចង់របស់គេ ក្រោយមានជំងឺបេះដូងដែលមិនអាចធ្វើឲ្យគេលេងបាល់បន្តបាន កំឡុងការប្រកួតឲ្យក្រុមអ្នកមានបុណ្យ FC Barcelona កាលពីឆ្នាំ 2021៕ ប្រភព : GOAL
[ Continue reading ]Messi ធ្វើរឿងមួយឲ្យ Evra អង្គុយសម្រក់ទឹកភ្នែកនៅក្នុងឡាន
អតីតខ្សែការពារស្លាបឆ្វេងរបស់បារាំង Patrice Evra បានសារភាពថា រូបគេរងការបំផ្លិចបំផ្លាញរហូតដល់ថ្នាក់អង្គុយយំក្នុងឡានដោយសារតែកីឡាករ Lionel Messi និងអាហ្សង់ទីន។ Evra ដែលបានបង្ហាញខ្លួនចំនួន 59 លើកសម្រាប់ប្រទេសបារាំងបានសារភាពថាការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup គឺជាព្រឹត្តិការណ៍ដ៏រំជួលចិត្តមួយ ហើយបន្ទាប់ពីក្រុមជម្រើសជាតិរបស់គាត់ បានចាញ់ដោយការស៊ុតបាល់ប៉េណាល់ទី Evra ហាក់អន់ចិត្តជាខ្លាំង ទើបដាច់ចិត្តសម្រក់ទឹកភ្នែកនៅក្នុងឡានរបស់គាត់។ Evra បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ RMC ថា “ខ្ញុំបានមើលការប្រកួតផ្ទាល់ ហើយខ្ញុំស្រក់ទឹកភ្នែក។ ខ្ញុំមិននឹកស្មានដល់ឡើយ ហើយនេះខ្ញុំកំពុងតែប្រាប់អ្នកពីការពិត ខ្ញុំបានទៅឡានរបស់ខ្ញុំ ហើយខ្ញុំយំ។ ខ្ញុំត្រូវឈឺចាប់អស់រយៈពេលបីថ្ងៃ ហើយខ្ញុំបាននិយាយទៅកាន់ខ្លួនឯងថា Patrice ខ្ញុំដឹងថាអ្នកស្រឡាញ់ក្រុមបារាំង ...
[ Continue reading ]Balogun អាចនឹងជ្រើសរើសក្រុមជម្រើសជាតិអាមេរិក ក្រោយទស្សនកិច្ចទៅ Orlando ល្អប្រសើរ
Folarin Balogun មើលទៅនឹងប្តូរភក្តីភាពជាមួយក្រុមជម្រើសជាតិបុរសរបស់សហរដ្ឋអាមេរិកបន្ទាប់ពីចំណាយពេលសម្រាកនៅទីក្រុង Orlando ។ ខ្សែប្រយុទ្ធកើតនៅញូវយ៉កត្រូវបានចុះបញ្ជីក្នុងក្រុមអាយុក្រោម 21 ឆ្នាំរបស់អង់គ្លេសនៅដើមខែនេះមុនពេលដកខ្លួនចេញដោយសាររបួស។ ខណៈដែលការពិភាក្សាបានផ្ទុះឡើងជុំវិញការប្តូរភក្ដីភាពដ៏មានសក្ដានុពលទៅជាមួយក្រុមជម្រើសជាតិអាមេរិក ពេលនេះរបាយការណ៍ជាច្រើនបានលើកឡើងថា អាមេរិកអាចនឹងទទួលបាន Balogun ក្រោយដំណើរកម្សាន្តរបស់គេនៅអាមេរិកហាក់មានភាពរលូន។ របាយការណ៍ដដែលបានលើកឡើងថា កីឡាករវ័យ21ឆ្នាំរូបនេះត្រៀមខ្លួនរួចរាល់សម្រាប់ការដាក់ចិត្តដាក់កាយជាមួយក្រុមជម្រើសជាតិអាមេរិក ស្របពេលដែលអង់គ្លេសនៅតែមិនបោះបង់ក្តីសង្ឃឹមនៅឡើយ ដោយបានព្យាយាមទាក់ទាញចំណាប់អារម្មណ៍របស់ Balogun៕
[ Continue reading ]