Kylian Mbappe ចង់ទៅលេងនៅ Real Madrid សម្រាប់ឆ្នាំ 2024

ខ្សែប្រយុទ្ធក្រុមអ្នកមានបារាំង Paris Saint-Germain កីឡាករ Kylian Mbappe ចង់ធ្វើការផ្លាស់ទៅក្លិបនៃក្តីស្រម៉ៃរបស់ខ្លួន ពោលគឺក្រុម Real Madrid ក្នុងឆ្នាំ 2024។

ពត៌មានជុំវិញការចាកចេញរបស់ Mbappe បានចាប់ផ្តើមសារជាថ្មី ក្រោយពេលដែល Mbappe បានប្រាប់ទៅកាន់មិត្តជិតស្និទ្ធរបស់ខ្លួនថាខ្លួនបានដាក់គោលដៅក្នុងការទៅលេងឲ្យ​ Real Madrid នៅឆ្នាំ 2024។


ទោះជាយ៉ាងណាក៏ដោយ Real Madrid ហាក់មិនទាន់បានពិភាក្សាអំពីការផ្ទេរនៅឡើយទេ ដោយសារតែការឈឺចាប់កាលពីឆ្នាំមុន ដែលធ្វើឲ្យក្លិបមួយនេះមានភាពស្រពិចស្រពិល។ អ្វីដែលជាកត្តាសំខាន់នោះគឺ Real Madrid នឹងចាប់ផ្តើមចរចារជាមួយរូបគេនៅពេលដែល Mbappe ក្លាយជាកីឡាករដែលមិនស្ថិតក្រោមកុងត្រារបស់ PSG៕