Luis Diaz ក្លាយជាគោលដៅថ្មីរបស់ Barcelona

គិតត្រឹមពេលនេះ របាយការណ៍ជាច្រើនបានចង្អុលបង្ហាញថា ក្លិបអ្នកមានបុណ្យ FC Barcelona បានដាក់កីឡាករ Luis Diaz របស់ Liverpool ជាគោលដៅសំខាន់មួយសម្រាប់ទីផ្សារដោះដូរកីឡាករនៅរដូវក្តៅ។

ខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ីរូបនេះត្រូវបានគេជឿថាបានទាក់ទាញចំណាប់អារម្មណ៍របស់លោក Xavi ជាខ្លាំង ហើយជឿថារូបគេជាកីឡាករមួយដែលសាកសមជាមួយនឹងទម្រង់របស់គាត់។ យ៉ាងណាក្តី ការចុះកុងត្រាសម្រាប់ Diaz ហាក់មានភាពលំបាក ដោយសារតែកុងត្រាបច្ចុប្បន្នរបស់គេជាមួយក្លិបយក្សនៅអង់គ្លេសគឺមានសុពលភាពរហូតទោដល់ឆ្នាំ 2027 ស្របពេលដែលខាង Barcelona ក៏កំពុងតែយ៉ាប់យឺនជុំវិញបញ្ហាការហាមឃាត់របស់ច្បាប់ La Liga៕