គិតត្រឹមពេលនេះ ខ្សែការពារដែលបិសាចក្រហម Manchester United មិនសូវប្រើប្រាស់ កីឡាករ Harry Maguire អាចនឹងត្រលប់ទៅទ្រនំចាស់របស់ខ្លួនវិញ ដោយក្លិប Leicester City កំពុងតែពិចារណា។

Leicester រដូវកាលនេះបានធ្លាក់ទម្រង់លេងសឹងមិនគួរឲ្យជឿ ដោយកំពុងប្រយុទ្ធដើម្បីគេចចេញពីតំបន់កាត់ចោល ហើយបានរបូតរហូតទៅដល់ 49គ្រាប់សម្រាប់រដូវកាល 2022-2023 នេះ។ យោងទៅតាមរបាយការណ៍ថ្មីៗបានឲ្យដឹងថា ក្លិប Leicester កំពុងពិចារណានាំយក Maguire ដែលមិនសូវបានលេងជាប់លាប់ ពី Man Utd មកវិញក្នុងលក្ខខណ្ឌខ្ចីជើង ក្រោយការចាកចេញពីកីឡដ្ឋាន King Power Stadium ក្នុងតម្លៃបំបែកកំណត់ត្រា 80លានអឺរ៉ូកាលពីឆ្នាំ 2019៕
ប្រភព : GOAL