Folarin Balogun មើលទៅនឹងប្តូរភក្តីភាពជាមួយក្រុមជម្រើសជាតិបុរសរបស់សហរដ្ឋអាមេរិកបន្ទាប់ពីចំណាយពេលសម្រាកនៅទីក្រុង Orlando ។

ខ្សែប្រយុទ្ធកើតនៅញូវយ៉កត្រូវបានចុះបញ្ជីក្នុងក្រុមអាយុក្រោម 21 ឆ្នាំរបស់អង់គ្លេសនៅដើមខែនេះមុនពេលដកខ្លួនចេញដោយសាររបួស។ ខណៈដែលការពិភាក្សាបានផ្ទុះឡើងជុំវិញការប្តូរភក្ដីភាពដ៏មានសក្ដានុពលទៅជាមួយក្រុមជម្រើសជាតិអាមេរិក ពេលនេះរបាយការណ៍ជាច្រើនបានលើកឡើងថា អាមេរិកអាចនឹងទទួលបាន Balogun ក្រោយដំណើរកម្សាន្តរបស់គេនៅអាមេរិកហាក់មានភាពរលូន។

របាយការណ៍ដដែលបានលើកឡើងថា កីឡាករវ័យ21ឆ្នាំរូបនេះត្រៀមខ្លួនរួចរាល់សម្រាប់ការដាក់ចិត្តដាក់កាយជាមួយក្រុមជម្រើសជាតិអាមេរិក ស្របពេលដែលអង់គ្លេសនៅតែមិនបោះបង់ក្តីសង្ឃឹមនៅឡើយ ដោយបានព្យាយាមទាក់ទាញចំណាប់អារម្មណ៍របស់ Balogun៕