Thierry Henry និយាយថា Lionel Messi គួរតែត្រលប់ទៅ Barcelona វិញ ស្របពេលដែលលើកឡើងយ៉ាងបើកចំហរពីអាកប្បកិរិយាមិនសមរម្យរបស់អ្នកគាំទ្រ PSG ទៅលើ Messi។

ម្ចាស់ពាន Ballon d’Or 7សម័យរូបនេះ រងការស្រែកគំហកកាន់តែច្រើនពីហ្វូងមនុស្ស ជាពិសេសអ្នកគាំទ្ររបស់ PSG នៅមុនពេលការប្រកួត Ligue 1 សម្រាប់ Paris Saint-Germain ទល់នឹង Lyon នៅថ្ងៃអាទិត្យ។ សំណួរបន្តត្រូវបានសួរថាតើរូបតំណាងអាហ្សង់ទីនមានការប្តេជ្ញាចិត្តយ៉ាងណាចំពោះអាជីពនៅបារាំង ដោយកិច្ចសន្យារបស់គាត់ក៏កាន់តែកៀកក្នុងការផុតកំណត់ផងដែរនោះ។

Henry ដែលបានលេងជាមួយ Messi ចន្លោះឆ្នាំ 2007 និង 2010 បានប្រាប់ Amazon Prime ថា “វាគួរឱ្យខ្មាស់អៀនក្នុងការលឺសំលេងហួចពីអ្នកគាំទ្រ Paris បែបនេះ។ អ្នកមិនអាចហួច រឺស្រែកដាក់កីឡាករឆ្នើមម្នាក់ក្នុងក្រុមដែលស៊ុតបាន 13 គ្រាប់ និងបញ្ជូនបាល់ឲ្យដៃគូស៊ុតបញ្ជុលទី 13 ដងក្នុងរដូវកាលនេះ។ តាមគំនិតខ្ញុំ ខ្ញុំចង់ឃើញគាត់បញ្ចប់អាជីពរបស់គាត់នៅ Barcelona រឺនៅក្លិបអឺរ៉ុបផ្សេងដែលមិនមែនជា Paris”៕
ប្រភព : Amazon Prime