Aubameyang ធ្វើរឿងមួយពាក់ព័ន្ធនឹងការចាកចេញរបស់ Potter

កីឡាករ Pierre-Emerick Aubameyang បានធ្វើរឿងមួយដែលបានបង្កជាភាពភ្ញាក់ផ្អើល នៅលើទំព័រ Instagram ផ្លូវការរបស់ Chelsea ដែលបានប្រកាសពីការចាកចេញរបស់អ្នកចាត់ការ Graham Potter ។

កីឡាករជម្រើសជាតិហ្គាបុងរូបនេះ បានក្លាយជាកីឡាករមួយដែលគ្រូបង្វឹកមិនត្រូវការ ក្រោមការដឹកនាំរបស់អតីតអ្នកចាត់ការ Chelsea លោក Graham Potter ដោយមិនបានបង្ហាញខ្លួននៅក្នុងការប្រកួតណាមួយចាប់តាំងពីខែកុម្ភៈ ហើយត្រូវបានដកចេញពីក្រុមតោខៀវនៃក្របខ័ណ្ឌ Champions League មុនពេលការប្រកួតជុំទី 16 របស់ពួកគេជាមួយនឹងក្រុម Dortmund។
ខ្សែប្រយុទ្ធបានបង្ហាញពីការយល់ព្រមរបស់គាត់ចំពោះការសម្រេចចិត្តរបស់ក្លិបក្នុងការចែកផ្លូវជាមួយ Potter ដោយបានធ្វើការចុច​​ like នៅលើការបង្ហោះដែលបានប្រកាសពីការចាកចេញរបស់អ្នកចាត់ការទូទៅ របស់គេហទំព័រផ្លូវការរបស់ Chelsea ក្នុងបណ្តាញសង្គម Instagram៕